​វិធី​ព្យាបាល​ក្រចកជើង​ដែល​ដុះ​កប់​ក្នុង​សាច់​

​វិធី​ព្យាបាល​ក្រចកជើង​ដែល​ដុះ​កប់​ក្នុង​សាច់​

​ក្រចកជើង​ដែល​ដុះ​កប់​នៅក្នុង​សាច់ ឬ​ស្បែក​អាច​មាន​សភាព​ឈឺចាប់​ខ្លាំង និង​គួរអោយ​រំខាន​។ ប្រសិនបើ​អ្នក​សម្គាល់​ឃើញ ដំណាក់កាល​ចាប់ផ្តើម​ដំបូង​របស់​វា នោះ​អ្នក​អាចអនុវត្ត​បាន​នូវ ផែនការ​ព្យាបាល​ដូចខាងក្រោម​នេះ​។​

  • ​ត្រាំ​ប្រអប់ជើង​ដែល​មាន​បញ្ហា​នេះ ជាមួយនឹង​ល្បាយ​ទឹក​ក្តៅ​ឧ​ណ្ឌៗ​២​លីត្រ ដោយ​លាយ​នឹង​ម្ស៉ៅ​ប៊ែក​ឃីង​សូដា ( baking soda) ៣​ស្លាបព្រា​បាយ ដើម្បី​ជួយ​បន្ទន់​ស្បែក​ម្រាមជើង​របស់​អ្នក​។​
  • ​ប្រើ​ដុំ​សំឡី​ផ្តិត​ជាមួយ​ទឹក​ថ្នាំ​អង់​ទី​ប៊ីយ៉ូ​ទិក​។​
  • ​ហែក​ដុំ​សំឡី​ផ្តិត​ថ្នាំ​នោះ​ដាក់​នៅ​ក្រោម​ក្រចក​ដែល​ដុះ​កប់​ក្នុង​សាច់ ដោយ​ប្រើ​ចន្ទាស​។​
  • ​ធ្វើការ​ផ្លាស់ប្តូរ​ដុំ​សំឡី និង​អនុវត្ត​ទម្រង់ការ​ខាងលើនេះ​ឡើង​វិញ​ម្តង​ទៀត ជា​រៀងរាល់​២៤​ម៉ោង​ម្តង ក្នុង​រយៈពេល​១៥​ថ្ងៃ នោះ​បញ្ហា​នេះ​នឹង​ជាសះស្បើយ​ជាក់​ជាមិនខាន  ឡើយ​៕
     

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី01  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។