សាលា រាជធានីភ្នំពេញ សូត្រមន្ត ឡើងអាគារ រដ្ឋបាល និងចំណត រថយន្តថ្មី ដែលទើប សាងសង់រួច

ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាលរាជធានី ភ្នំពេញរួមទាំង មន្ត្រីរាជការក្រោម ឱវាទរាជធានីភ្នំពេញ បានរៀបចំពិធីតាម បែបសាសនា ដើម្បីឡើងអាគារ រដ្ឋបាលថ្មីដែល ទើបសាងសង់រួចក្នុងបរិវេណ សាលារាជធានីភ្នំពេញ ស្របគ្នានឹងការចូលរួម អបអរសាទរឆ្នាំថ្មីឆ្នាំ សកល ២០១៦ផងដែរ ដែលបានធ្វើឡើង នារសៀលថ្ងៃទី១មករា ឆ្នាំ២០១៦នេះ  ដោយមាននិមន្តព្រះសង្ឃ ចំរើនព្រះបរិត្ត សូត្រមន្តសុំសេចក្តីសុខ សេចក្តីចំរើនក្នុងឆ្នាំថ្មី។

សមិទ្ធិផលដែលបានកើតមានឡើង នាពេលនេះរួមមាន អគាររដ្ឋបាលកំពស់ ១២ ជាន់, ចំណតរថយន្តក្រោមដីចំណុះ៣០០គ្រឿង, ហេដ្ឋារចនាសម្ពន្ធ័ក្រៅអគារ រួមទាំង គ្រឿងបរិក្ខាបំពាក់ផងដែរ។ នេះជាអគាររដ្ឋបាលថ្មី លើកដំបូង របស់សាលា រាជធានីភ្នំពេញ ដែលមានកំពស់រហូតដល់១២ជាន់ និងបានក្លាយជាការិយាល័យ ធ្វើការរបស់មន្ត្រីរាជការ មានលក្ខណៈស្អាតសមរម្យ ក្នុងការបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋបាន ទាន់ពេលវាលា មានលក្ខណៈធំទូលាយលែង ចង្អៀតដូចមុន និងមានកន្លែងចតរថយន្ត ត្រឹមត្រូវដែល បានដំណើរការសាងសង់តាំងពីឆ្នាំ២០១៤មក។

មន្ត្រីរាជការក្នុង សាលារាជធានីភ្នំពេញ តាមការិយាល័យនិមួយៗ បានប្តូរទីតាំងពីការិយាល័យ នៃអគារចាស់មកអគារថ្មីជាបណ្តើរៗហើយ។ ការសាងសង់អគារដ្ឋបាលថ្មីនេះ ក៏ ជាការជំរះនូវមន្ទិលសង្ស័យនានា ដែលលើកឡើងថា ទីតាំងសាលារាជធានីភ្នំពេញ បច្ចុប្បន្នត្រូវបានគេលក់ហើយ និងត្រូវប្តូរទីតាំងទៅជាយក្រុង។

តាមរយៈផេកហ្វេសប៊ុក ផ្លូវការរបស់ខ្លួន លោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ បានឲ្យដឹងថា "តាមការគ្រោងទុក អគាររដ្ឋបាលថ្មី និងចំណតរថយន្តក្រោមដី ដែលទើបសាងសង់រួចនេះ នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនៅដើម ខែមេសា ឆ្នាំ២០១៦ឬមុនបុណ្យ ចូលឆ្នាំខ្មែរខាងមុខ"។

លោកអភិបាលមានប្រសាសន៏ថា "ទោះបីការអភិវឌ្ឍន៏មិនទាន់បាន ដូចបំណង តែយើងមានមោទនៈភាព ដែលអភិបាលរាជធានីភ្នំពេញ គ្រប់ជំនាន់សុទ្ធតែបានខិតខំអភិវឌ្ឍន៏ ទីក្រុងភ្នំពេញ ឲ្យចេញពីទីក្រុងខ្មោច កាលពីឆ្នាំ១៩៧៩ បានប្រែក្លាយមកជាទី ក្រុងមួយមានសមត្ថភាព ប្រកួតប្រជែងបាន ក្នុងតំបន់ នៅពេលនេះ"៕