ជំនាញ​ទាំង​៨​អ្នក​អាច​ធ្វើបាន​ក្នុង​រដ្ឋ​អាស៊ាន​ទាំង​១០​នៅ​សមាហរណកម្ម​ដើមឆ្នាំ​២០១៦?

​លំហូរ​កម្លាំង​ពលកម្ម​ជំនាញ​ដោយ​សេរី គឺជា​កត្តា​មួយ​ក្នុងចំណោម​កត្តា​ប្រាំ​នៃ​គោលការណ៍​គ្រឹះ​ដែល​នឹង​ប្រែ​កា្ល​យ​អាស៊ាន​ឲ្យ​ទៅជា​ទីផ្សារ​តែមួយ និង​មូលដ្ឋាន​ផលិតកម្ម​រួម​តែមួយ​តាមរយៈ​សមា​រណកម្ម​សេដ្ឋ កិច្ច​អាស៊ាន​ដើមឆ្នាំ​២០១៦​។ លំហូរ​កម្លាំង​ពលកម្ម​ជំនាញ​ដោយ​សេរី នឹង​ជួយ​ឲ្យ​មាន​លំហូរ​នៃ​ជំនាញ និង​វិជ្ជាជីវៈ​ច្រើន ពោលគឺ​ប្រជាជន​របស់​អាស៊ាន អាចធ្វើ​ការ​ដោយ​សេរី​បាន​ក្នុងប្រទេស​អាស៊ាន​ទាំង​ដប់​។

​តែ​គួរកត់សម្គាល់​នោះ តាមរយៈ​កិច្ចព្រមព្រៀង​ទទួលស្គាល់​ទៅវិញទៅមក​(MRA) របស់​មេដឹកនាំ​អាស៊ាន មានតែ​ជំនាញ​ប្រាំបី​តែប៉ុណ្ណោះ ដែល​ស្ថិតនៅក្នុង​លំហូរ​កម្លាំង​ពលកម្ម​ជំនាញ​ដោយ​សេរី​។​ជំនាញ​ទាំងនោះ​មានដូចជា​៖
- សេវា​វិស្វកម្ម
- សេវា​គិលានុបដ្ឋាក​
- ស្ថាបត្យកម្ម​
- ផ្នែក​ពិនិត្យ​វាស់វែង​ដី​
- ផ្នែក​វេជ្ជសាស្ត្រ​
- ផ្នែក​ទន្តសាស្ត្រ​
- ផ្នែក​គណនេយ្យ
- និង​ជំនាញ​ផ្នែក​ទេសចរណ៍ ៕

  • ជំនាញ​ទាំង​៨​អ្នក​អាច​ធ្វើបាន​ក្នុង​រដ្ឋ​អាស៊ាន​ទាំង​១០​នៅ​សមាហរណកម្ម​ដើមឆ្នាំ​២០១៦?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/01/01  Category:ក្នុងស្រុក