ម៉ា​យ៉ូ​នែ​ស​

ស្នាម​ពណ៌​ទៀន​ដែល​ក្មេងៗ​គូរ​សរសេរ​នៅលើ​ជញ្ជាំង ប្រសិនបើ​ចង់​លុបចេញ​ក៏​មិនមែនជា​ការងាយ​ដែរ​… អាថ៌កំបាំង​ស្ថិត​លើ​ការសាកល្បង​ប្រើ​ម៉ា​យ៉ូ​នែ​ស ( Mayonaise : ទឹកជ្រលក់​ពណ៌​ស ) លាប​ពីលើ​ស្នាម​ពណ៌​ទៀន រួច​ទុកចោល​មួយសន្ទុះ យក​កំណាត់​ជ្រលក់​ទឹក​ស្រពាប់ៗ​ជូត​ក៏​នឹង​រលុប​ពណ៌​ទៀន​ចេញ​បាន​ដោយ​មិន​គួរឱ្យ​ចង់​ជឿ ។

សូម្បីតែ​ស្នាម​កាវ​ពី​ស្ទីក​ឃ័​រ (Sticker : ក្រដាស​បក​បិទ​) ដែល​ជាប់​នឹង​របស់របរ​ដែល​ពិបាក​យកចេញ គ្រាន់តែ​ប្រើ​ម៉ា​យ៉ូ​នែ​សលាប​ពីលើ​ស្ទីក​ឃ័​រ​ឱ្យ​ជោក បន្ទាប់មក​ដុស​ស្រាលៗ ប្រេង​ពី​ម៉ា​យ៉ូ​នែ​សនឹង​ជួយ​រំលាយ​ស្នាម​កាវ​បាន​ក្នុង​មួយប៉ប្រិចភ្នែក ៕

ម៉ា​យ៉ូ​នែ​ស​