មនុស្ស​ជាច្រើន​នៅ​ទីលាន​ Times Square ស្វាគមន៍​ឆ្នាំ​ថ្មី​២០១៦

មនុស្ស​ជាច្រើន​នៅ​ទីលាន​ Times Square ស្វាគមន៍​ឆ្នាំ​ថ្មី​២០១៦

ម៉ូដ​ថ្មី​ជាច្រើន​ជា​ផ្នែក​នៃ​ការ​សប្បាយ​ក្នុង​ការ​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី​នៅ​ទីលាន Times Square ក្នុង​បុរី​ញូវយ៉ក កាលពី​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥។

កាល​ពី​យប់ថ្ងៃ​ព្រហស្បតិ៍​ មនុស្ស​ជិត​មួយ​លាន​នាក់​ដែល​ភាគ​ច្រើន​ពាក់​វ៉ែនតា​មាន​លេខ​ «២០១៦» ​យ៉ាង​ធំ​នៅ​ខាង​មុខ​ដង​ និង​មាន​ពាក់​មួក​ពណ៌​ស្វាយ​បាន​ប្រមូល​ផ្តុំ​គ្នា​យ៉ាង​ច្រើន​នៅ​ក្នុង​ទី​លាន​ Times Square នៃ​បុរី​ញូវយ៉ក​ដើម្បី​ប្រារព្ធ​ការ​មក​ដល់​នៃ​ឆ្នាំ​ថ្មី។​

អ្នក​ចម្រៀង​អង់គ្លេស Jessie J បាន​ច្រៀង​ចម្រៀង​ Imagine របស់​លោក​ John Lennon ដើម្បី​កំដរ​ក្រុម​អ្នក​សប្បាយ​នៅ​មុន​ពេល​បាល់ឡុង​កែវ​ដ៏​ធំ​ជា​ប្រពៃណី​បាន​ធ្លាក់​ដោយ​មាន​ពន្លឺ​នៅ​ពេល​ពាក់​កណ្តាល​អធ្រាត្រ។

ក្រដាស​ពណ៌​តូចៗ​បាន​ត្រូវ​បាច​សាច​ហើយ​មាន​ការ​អុជ​កាំជ្រួច​នៅ​ពេល​យ​ប់

នោះ​នៅ​ក្នុង​ការ​ប្រារព្ធ​ធំ​បំផុត​នៅ​ក្នុង​ស.រ.អា។​ នៅ​ពេល​បន្ទាប់​មក​ក៏​មាន​ការ​ច្រៀង​ចម្រៀង​ New York New York របស់​លោក Frank Sinatra ចម្រៀង​ America របស់​លោក Ray Charles និង​ចម្រៀង Wonderful World របស់​លោក​ Louis Armstrong។​

មាន​កិច្ច​ការពារ​សន្តិសុខ​មាំទាំ​នៅ​ក្នុង​កន្លែង​ប្រារព្ធ​បុណ្យ​ចូល​ឆ្នាំថ្មី​ដ៏​សំខាន់​នេះ​នៅ​ក្នុង​បុរី​ញូវយ៉ក​ដែល​នៅ​ទី​នោះ​ ក្រុម​មន្ត្រី​ទីក្រុង​បាន​និយាយ​ថា​មាន​ការ​ដាក់​ពង្រាយ​ក្រុម​ប៉ូលិស​ពាក់​ឯកសណ្ឋាន​ ប៉ូលិស​មាន​សម្លៀកបំពាក់​ស៊ីវិល​

ធម្មតា​ និង​ប៉ូលិស​ជិះ​សេះ​៦ពាន់​នាក់។​ ប៉ូលិស​ខ្លះ​មាន​ប្រដាប់​ដោយ​កាំភ្លើង​វែង​ឬ​ប្រដាប់​ស្ទាក់​វិទ្យុ​សកម្ម​ និង​មាន​ធ្កែ​ហិត​ក្លិន​គ្រាប់​បែក​ផង​ដែរ។ គ្មាន​របាយការណ៍​អំពី​អ្វី​ដែល​នាំ​ឱ្យមាន​ការ​សង្ស័យ​ទេ​ក្រៅ​ពី​ការ​អបអរ​សាទរ​ទទួល​ឆ្នាំ​ថ្មី​នៅ​ឆ្នេរ​សមុទ្រ​ខាង​កើត​ស.រ.អា៕