ដំណើរទស្សនកិច្ច សិក្សារបស់និស្សិត សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ទៅកាន់ខេត្តកំពត កែប និងប្រទេសវៀតណាម

កំពត៖ និស្សិត នៃសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) មកពីរាជធានីភ្នំពេញ,ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ប្រមាណជាង២០០នាក់ នៅរសៀល ថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ បានធ្វើដំណើរមកកាន់ខេត្តកំពត និងខេត្តកែប ក្នុងគោលបំណង ដើម្បីបំពេញទស្សនកិច្ចសិក្សា រយៈពេល៣ថ្ងៃ ហើយថ្ងៃស្អែក បន្តទៅទស្សកិច្ចសិក្សា នៅក្រុងហាទៀង ប្រទេសវៀតណាមទៀត ដើម្បីស្វែងយល់អំពីភូមិសាស្ត្រ និងទេសភាពដ៏ល្អៗ និងសក្តានុពលលើវិស័យទេសចរ។

ក្នុងដំណើរទស្សនកិច្ច របស់និស្សិតនេះផងដែរ ដោយឡែកសាខាសាកលវិទ្យាល័យ (SUS) ខេត្តកំពត ក៏បានធ្វើបដិសណ្ឋារកិច្ច និងរៀបចំពិធីជប់លាង ដើម្បីអបអរសាទរ ថ្ងៃបុណ្យឆ្លងឆ្នាំសាកល ២០១៦នេះ ដល់និស្សិត សាស្ត្រាចារ្យ និងមន្ត្រីពាក់ព័ន្ធជុំវិញខេត្តកំពត យ៉ាងអធិកអធម និងសោមនស្សរីករាយ។ ដោយមានការចូលរួម និងធ្វើការសំណេះសំណាល ពាក់ព័ន្ធបទពិសោធន៍ ពីសំណាក់លោក ស្តើងសុខុម រដ្ឋលេខាធិការក្រសួងទេសចរ និងលោកសូត យា អភិបាលរងខេត្តកំពត និងអស់លោក លោកស្រី ជាគ្រូបង្រៀន សាស្ត្រាចារ្យ និងមន្ត្រីរាជការពាក់ព័ន្ធមួយចំនួន៕