Q&A : នាង​ខ្ញុំ​តែង​ឈឺ​អួល​ត្រង់​សុដន់ ពេល​មក​រដូវ តើ​បញ្ហា​នេះ​កើត​ចេញមក​ពីអ្វី ?

​សំណួរ ៖ រៀងរាល់​ពេល​មក​រដូវ នាង​ខ្ញុំ​តែង​កើត​ការឈឺ​អួល​ត្រង់​សុដន់ ។ តើ​បញ្ហា​នេះ​កើត​ចេញមក​ពីអ្វី ? តើ​មាន​វិធី​ដោះស្រាយ​ដែរឬទេ ?

​ចម្លើយ ៖ តាម​ធម្មតា​ការឈឺ​អួល​ត្រង់​សុដន់ ពេល​មក​រដូវ​តែង​កើត​លើ​ស្ត្រី​ជាច្រើន ហេតុនេះ​អ្នក​មិនចាំបាច់​ព្រួយបារម្ភ​នោះឡើយ ។ ការឈឺ​អួលណែន​នេះដែរ កើតចេញ​មកពី​ការផ្លាស់ប្តូរ​នៃ​អ័រម៉ូន​ក្លែប​តូច​នៃ​បំពង់​ទឹកដោះ ។ ការឈឺចាប់​សុដន់​ច្រើនតែ​ចាប់ផ្តើម​ក្នុងកំលុងពេល​ពាក់កណ្តាល​ចុងក្រោយ​នៃ​វដ្ត​រដូវ ។ វា​កើតឡើង​ព្រោះតែ​ការពង្រីក​នៃ​បំពង់​ទឹកដោះ និង ការផលិត​អ័រម៉ូន​អេ​ស្ត្រូ​ជេន និង ការកើនឡើង​នៃ​ចំណុច​ខ្ពស់បំផុត​នៃ​អ័រម៉ូន ប្រូ​ជេ​ស្តេ​រ៉ូ​ន ដែល​បង្ក​ឱ្យ​សុដន់​រីក​ធំ ហើយ​ការឈឺចាប់​ក៏​កើត​ទន្ទឹមគ្នា​ដែរ ។

ការឈឺចាប់​សុដន់​មុនពេល​មក​រដូវ អាច​ស្រាល ឬ ខ្លាំង​ទៅតាម​ស្ថានភាព​របស់​រាងកាយ​ស្ត្រី ម្នាក់ៗ​ប៉ុណ្ណោះ ។ ការឈឺចាប់​មិនសូវ​ខ្លាំង​ច្រើនតែ កើតឡើង​ចំពោះ​ស្ត្រី​ដែល​ប្រើ​ថ្នាំ​ពន្យារកំណើត ។ សម្រាប់​ស្ត្រី​ដែល​ផឹក​ជាតិ​កាហ្វេ​អ៊ី​ន​តែង​បង្ក​ការឈឺចាប់​ជាង​ស្ត្រី​ទូទៅ ។ សម្រាប់​ស្ត្រី​ដែល​ប្រើ​ថ្នា​ពន្យារកំណើត​វិញ អាការ​ឈឺចាប់​មាន​តិចជាង​ស្ត្រី​ធម្មតា​ផងដែរ ៕

Q&A : នាង​ខ្ញុំ​តែង​ឈឺ​អួល​ត្រង់​សុដន់ ពេល​មក​រដូវ តើ​បញ្ហា​នេះ​កើត​ចេញមក​ពីអ្វី ?