បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​មាន​ការ​ពិភាក្សា​លើ​ការ​កំណត់​សញ្ជាតិ​ប្រធាន​បក្ស

មន្ត្រី​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​មាន​ការ​ពិភាក្សា​គ្នា ប្រសិន​បើ​រដ្ឋាភិបាល​មាន​ផែនការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​​ចំពោះ​ប្រធាន​គណបក្ស​នយោបាយ។ ការ​លើក​ឡើង​បែប​នេះ បន្ទាប់​ពី​គណបក្ស​កាន់​អំណាច​ថា ខ្លួន​បាន​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ កំណត់​ឲ្យ​ប្រធាន​គណបក្ស​នយោបាយ​មាន​សញ្ជាតិ​ខ្មែរ​តែមួយ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ឲ្យ​ដឹង​ថា រហូត​ដល់​ថ្ងៃ​ទី​១ ខែ​មករា មន្ត្រី​ គណបក្ស​ប្រជាជន​កម្ពុជា មិន​ទាន់​ទាក់ទង​មក​លោក​រឿង​កំណត់​សញ្ជាតិ​ប្រធាន​គណបក្ស​នយោបាយ​នៅ​ឡើយ​ទេ។ លោក​យល់​ថា គួរ​មាន​ការ​ជជែក​គ្នា​រវាង​គណៈកម្មការ​នៃ​គណបក្ស​ទាំង​ពីរ​មុន​នឹង​យក​ទៅ​រដ្ឋ​សភា​អនុម័ត ឬ​ធ្វើ​វិសោធនកម្ម។

សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។