ឪពុកម្តាយ​បង្កើត​រក​គ្រប់​វិធី​រារាំង​ស្នេហា​នាង​ខ្ញុំ និង មិត្ត​ប្រុស​

ឪពុក​ចង់ឱ្យ​នាង​ខ្ញុំ​ទៅ​អាមេរិក​ដើម្បី​រកប្រាក់​ផ្ញើមក​ចិញ្ចឹម​គាត់ និង ម្តាយចុង​ខ្ញុំ ចំណែក​ម្តាយបង្កើត​របស់​នាង​ខ្ញុំ​បែរជា​រិះគន់​មិត្ត​ប្រុស​របស់​នាង​ខ្ញុំ ថា​ជា​ជនពាល ។ បែបនេះ​ធ្វើឱ្យ​ស្នេហា​របស់​យើង​ត្រូវ​ជួប​បញ្ហា​ពិបាក​ដោះស្រាយ ។ ឪពុកម្តាយ​របស់​នាង​ខ្ញុំ​បាន​លែងលះគ្នា​ជាង ១០ ឆ្នាំ​ហើយ ពួកគាត់​ក៏មាន​គ្រួសារ​រៀងៗ​ខ្លួន ។ ខ្ញុំ និង ប្អូនប្រុស​រស់នៅ​ជាមួយ​ម្តាយ​តាំងពី​តូច ចំណែក​ឪពុក​នាង​ខ្ញុំ​មិនដែល​បាន​ជួយ​ដល់​យើង​នោះទេ ប៉ុន្តែ​នាង​ខ្ញុំ​ក៏​នៅតែ​ស្រឡាញ់​គាត់ ដោយសារតែ​គាត់​ក្រលំបាក ដូច្នេះ​នាង​ខ្ញុំ​បាន​ទិញ​ផ្ទះមួយ​ខ្នង​ដោយ​បង់​រំលស់​ដើម្បីឱ្យ​គាត់​រស់នៅ ។

ម្តាយ​របស់​នាង​ខ្ញុំ​មាន​ប្តី​ជនជាតិ​អាមេរិក ដូច្នេះ​គេ​ក៏​ធ្លាប់បាន​ធានា​ម្តាយ និង ប្អូនប្រុស​របស់​នាង​ខ្ញុំ​ទៅលេង​អាមេរិក ។ នាង​ខ្ញុំ​ធ្លាប់​ទៅ​ប្រទេស​អូស្ត្រាលី តែ​មិនដែល​បាន​ទៅ​អាមេរិក​ទេ ព្រោះ​ខឹង​នឹង​ឪពុកចុង​មិន​ចង់​ពឹង​អ្វី​គាត់​ទាំងអស់ ។ ឪពុក​បង្កើត​របស់​នា​ង​ខ្ញុំ​ក៏មាន​ប្រពន្ធចុង ។ ប្រពន្ធចុង​ឪពុក​នាង​ខ្ញុំ​ជាម​នុស្ស​ចូលចិត្ត​ប្រាក់​រស់នៅ​ដោយ​គ្មាន​មនោសញ្ចេតនា ចំណែក​ឪពុក​ក៏​ស្តាប់​តាម​ម្តាយចុង​នាង​ខ្ញុំ​គ្រប់​រឿង ។ ពេលដែល​នាង​ខ្ញុំ​ខ្ចីប្រាក់​ទិញ​សំបុត្រ​រថយន្ត​ឱ្យ​ប្អូន​នាង​ខ្ញុំ​ទៅលេង​ស្រុក​គាត់​រអ៊ូរទាំ​ហើយ​ទារ​គ្រប់ពេល រីឯ​ប្រាក់​ដែល​គាត់​ជំពាក់​នាង​ខ្ញុំ​គឺ​គាត់​មិន​ខ្ចី​សង​នោះទេ បែរ​ជាមាន​ប្រាក់​ទិញ​មាស ទិញ​ម៉ូតូ ។ នាង​ខ្ញុំ​ឆ្នាំនេះ​អាយុ ២៤ ឆ្នាំ ប៉ុន្តែ​មិនទាន់មាន​ការងារ​ធ្វើ ព្រោះ​មិនមាន​សញ្ញាបត្រ ។

ឪពុកម្តាយ​បង្កើត​រក​គ្រប់​វិធី​រារាំង​ស្នេហា​នាង​ខ្ញុំ និង មិត្ត​ប្រុស​

នាង​ខ្ញុំ​រកប្រាក់​គឺ​ពឹង​ទៅលើ​តែ​ភាពរហ័សរហួន​តែប៉ុណ្ណោះ ។ បច្ចុប្បន្ន​នាង​ខ្ញុំ​មាន​មិត្ត​ប្រុស​អាយុ ២៦ ឆ្នាំ មានការ​ងារ​ល្អ មាន​ប្រាក់ចំណូល​ខ្ពស់ ប៉ុន្តែ​គ្រួសារ​របស់គាត់​ត្រូវគេ​គិតថា​ជា​មនុស្ស​សង្គមងងឹត ។ នាង​ខ្ញុំ​គិត ថា មិនមាន​អ្វី​ត្រូវ​ព្រួយបារម្ភ​អំពី​អ្វីដែល​គេ​ហៅថា​សង្គមងងឹត​នោះទេ ព្រោះ​នាង​ខ្ញុំ​ស្រឡាញ់​គាត់ ហើយ​ខ្ញុំ​រៀបការ​ក៏​មិនមែន​យកមក​ឱ្យ​ឪពុកម្តាយ ឬ ដើម្បី គ្រាន់តែ​ល្អមើល​នោះទេ ។ ការយល់ឃើញ​របស់​នា​ង​ខ្ញុំ​គឺ​ច្បាស់លាស់​ខ្លាំងណាស់ នាង​ខ្ញុំ​ក៏​មិន​យកចិត្តទុកដាក់​នឹង​អតីតកាល​របស់​មិត្ត​ប្រុស​នោះដែរ ។ ប្រសិន​នៅពេល​បច្ចុប្បន្ន និង អនាគត​គាត់​ជា​មនុស្ស​ល្អ គឺ​នាង​ខ្ញុំ​ទទួលយក ។ គ្រួសារ​របស់​យើង​ទាំងពីរ​ស្គាល់គ្នា ប៉ុន្តែ​ពួកគាត់​មិន​ទទួលស្គាល់​ស្នេហា របស់​នាង​ខ្ញុំ និង មិត្ត​ប្រុស​នាង​ខ្ញុំ​ឡើយ ។ គ្រួសារ​មិត្ត​ប្រុស​នាង​ខ្ញុំ​តែង​ខ្លាច ក្រោយពេល​រៀបការ​រួច នាង​ខ្ញុំ​នឹង​«​ស៊ី​ខ្សែលើ​ប្តី​» ព្រមទាំង​មាន​មូលហេតុ​ជាច្រើន​ទៀត​ដែល​នាង​ខ្ញុំ​មិនដឹង ។

ចំណែក​ឪពុកម្តាយ​នាង​ខ្ញុំ​វិញ​យល់ថា រូបរាង​របស់​មិត្ត​ប្រុស​ខ្ញុំ​មិន​សង្ហា ជា​មនុស្ស​ក្នុង​សង្គមងងឹត ម្យ៉ាងទៀត​ដោយសារតែ​គាត់​កាន់សាសនា​បរទេស ទើប​ឪពុកម្តាយ​នាង​ខ្ញុំ​ជឿថា ពេល​ការ​រួច​ប្រហែល​ជាមាន​ម្នាក់​ស្លាប់​មុន​អាយុ ។ ស្តាប់ទៅ​មូលហេតុ​នេះ​ពិតជា​គួរឱ្យ​អស់សំណើច ។ នាង​ខ្ញុំ​មិន​យល់ស្រប​នឹង​ការគិត​ខាងលើ​របស់​ឪពុកម្តាយ ហើយ​សម្រេច​រៀបការ​ជាមួយ​មិត្ត​របស់​នាង​ខ្ញុំ​ក្នុង​រយៈពេល​បី​ឆ្នាំក្រោយ បន្ទាប់ពី​យើង​ទាំងពីរ​អាច​ធានាបាន​នូវ​ចំណេះដឹង​ស្តីអំពី​អាពាហ៍ពិពាហ៍ និង សេដ្ឋកិច្ច​គ្រួសារ ។ ប៉ុន្តែ​ពេលនេះ​ឪពុកម្តាយ​ដាក់​សម្ពាធ​មកលើ​នាង​ខ្ញុំ​យ៉ាង​ធ្ងន់ ដោយ​ផ្តល់​ជម្រើស​ពីរ​ទីមួយ គឺ​រៀបការ ប៉ុន្តែ​គាត់​នឹងមិន​ចេញមុខ​ធ្វើជា​សាក្សី​ឱ្យ​នាង​ខ្ញុំ​នោះទេ ព្រោះ​គាត់​មិន​ចង់​ធ្វើជា​ដន្លង​ជាមួយ​គ្រួសារ​សង្គមងងឹត ចំណែក​ឪពុក​នាង​ខ្ញុំ​គាត់​មិន​ចូលចិត្ត​មនុស្ស​កាន់សាសនា​ផ្សេង ។ រីឯ​ជម្រើស​ទី​ពីរ គឺ​ទៅ​អាមេរិក ដោយ​ម្តាយបង្កើត​របស់​នាង​ខ្ញុំ​នឹង​និយាយ​ជាមួយ​ប្តី​ចុង​គាត់​ដើម្បី​ធានា ។

ប៉ុន្តែ​តាំង​ពីមុន​មកនេះ នាង​ខ្ញុំ​ស្អប់​ឪពុកចុង​ខ្លាំងណាស់ ព្រោះ​គាត់​ច្រើនតែ​និយាយ​កុហក​ធ្វើបាប​ម្តាយ នាង​ខ្ញុំ ។ គាត់​ក៏​មិន​ចូលចិត្ត​នាង​ខ្ញុំ​ប៉ុន្មាន​ដែរ ដូច្នេះ​នាង​ខ្ញុំ​មិន​រំពឹងថា ខ្លួន​នឹង​អាច​ទទួលបាន​ការធានា​ទៅ​អាមេរិក​ដូច​ម្តាយ​នាង​ខ្ញុំ​បាន​និយាយ​ទេ ។ ឪពុក​បង្កើត​នាង​ខ្ញុំ​និយាយថា ពេល​នាង​ខ្ញុំ​បាន​ទៅ​អាមេរិក​គាត់​ក៏​នឹង​បាន​រីក​មុខមាត់ និង មាន​កិត្តិយស​នៅក្នុង​ស្រុកភូមិ ព្រមទាំង​អាច​ផ្ញើ​ប្រាក់កាស​មក ជូន​គាត់ និង ម្តាយចុង​នាង​ខ្ញុំ ។ ជាងនេះទៅទៀត​កាលពីមុន ឪពុក​នាង​ខ្ញុំ​ធ្លាប់បាន​គំរាមថា​នឹង​ប្រគល់​ផ្ទះ​មកឱ្យ​នាង​ខ្ញុំ ហើយ​ចង​-​ក​សម្លាប់ខ្លួន ប្រសិន​នាង​ខ្ញុំ រៀបការ​ជាមួយ​មិត្ត​ប្រុស​បច្ចុប្បន្ន ។ ពេលនេះ​នាង​ខ្ញុំ​ទាល់ច្រក​ហើយ មិនដឹង ថា​គួរ​សម្រេចយក​ជម្រើស​មួយណា​ទើប​ល្អ !

​ជូន​ចំពោះ​ប្អូនស្រី​ជាទី​រាប់អាន​
​ប្អូនស្រី​កំពុងស្ថិត​ក្នុងស្ថានភាព​មួយ​លំបាក ស្រដៀង​នឹង​នារី​ជាច្រើន​ផ្សេងទៀត ដែល​ទទួលរង​សម្ពាធ​ពី​គ្រួសារ​ទាក់ទិន​នឹង​រឿង​គូស្រករ ។ ស្ថានភាព​បច្ចុប្បន្ន​រប​ស់​ប្អូនស្រី​ប្រហែល​មានការ​លំបាក​ក្នុងការ​បញ្ចុះបញ្ចូល​ឱ្យ​ឪពុកម្តាយ​យល់ស្រប​តាម​ប្អូន ដោយសារតែ​ពួកគាត់​សង្ឃឹមលើ​ប្អូន​ច្រើន ប៉ុន្តែ​យ៉ាងណាក៏ដោយ​ប្អូន​គួរតែ​សាកល្បង ប្រសិន​ប្អូន​មិន​ចង់​បែក​ពី​មិត្ត​ប្រុស ។ ប្អូន​បាន​និយាយថា​មិន​ចង់​ក្លាយជា​កូន​អកតញ្ញូ​ចំពោះ​ឪពុកម្តាយ ហើយក៏​មិន​ចង់​មានឈ្មោះ​ជា​អ្នក​ក្បត់​ស្នេហា ដូច្នេះ​យោបល់​មួយ​ដែល​ខ្ញុំ​នឹង​លើកឡើង នៅពេល​នេះនោះ​គឺ​ប្អូន និង មិត្ត​ប្រុស​ត្រូវតែ​រក​ឱកាស​ធ្វើ​ល្អ​ឱ្យបាន​ច្រើន​ចំពោះ​ឪពុកម្តាយ​របស់​ប្អូនស្រី មិនថាតែ​ការប្រើប្រាស់​ទឹកចិត្ត អំពើ​ល្អ ឬ ការជួយ​ជា​ប្រាក់កាស​ដល់​ពួកគាត់ ។

ឪពុកម្តាយ​បង្កើត​រក​គ្រប់​វិធី​រារាំង​ស្នេហា​នាង​ខ្ញុំ និង មិត្ត​ប្រុស​

អំពើ​ល្អ​ទាំងឡាយ​ដែល​អ្នក​ទាំងពីរ​ធ្វើ​បន្តបន្ទាប់​ក្នុង​រយៈពេល​យូរ​ដល់​ពួកគាត់​នឹង​អាចជួយ​បណ្តាល​ចិត្ត​របស់​ពួកគាត់​ឱ្យ​ប្រែប្រួល​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​មិន​ខាន ។ ក្រៅពី​ការធ្វើ​ល្អ​ដាក់​ពួកគាត់ អ្នក​ទាំងពីរ​ក៏ត្រូវ​បញ្ជាក់​ឱ្យបាន​ច្បាស់​ថា គ្រួសារ និង មិត្ត​ប្រុស​របស់​ប្អូន​មិនមែនជា​មនុស្ស​ដូច​ឪពុក ម្តាយ ប្អូនស្រី​បានគិត​នោះទេ ។ ប្រការនេះ មិត្ត​ប្រុស​របស់​ប្អូនស្រី​ត្រូវតែ​ជា​អ្នក បញ្ជាក់ ទើប​មាន​លទ្ធផល​ល្អ ។ សូម​ជូនពរ​ប្អូនស្រី និង មិត្ត​ប្រុស​បានសម្រេច​ដូច​បំណង ! ៕