ទង់​អាស៊ាន មានន័យ​ដូចម្តេច​?

​រយៈពេល​៤៨​ឆ្នាំ​ហើយ​ដែល​អាស៊ាន ត្រូវបាន​បង្កើត​ឡើងជា​ផ្លូវការ​ក្រោម​បាវចនា « ចក្ខុវិស័យ​តែមួយ  អត្តសញ្ញាណ​តែមួយ និង​សហគមន៍​តែមួយ  »​។  ក្នុងនោះ​ដើម្បី​ជា​អត្តសញ្ញាណ​មួយ​តំណាង​ឲ្យ​ស្ថាប័ន អាស៊ាន អាស៊ាន ក៏មាន​ទង់​តំណាង​ឲ្យ​ស្ថាប័ន​ខ្លួន​ផងដែរ​។​

​បើ​យោងតាម​ធម្មនុញ្ញ​អាស៊ាន ទង់​អាស៊ាន តំណាង​ឲ្យ​អាស៊ាន​មួយ​មាន​ស្ថិរភាព សន្តិភាព ការរួបរួម និង​ថាមពល​។ ពណ៌​របស់​ទង់​អាស៊ាន​មានៈ ពណ៌​ខៀវ ក្រហម ស និង​ពណ៌​លឿង ដែល​តំណាង​ឲ្យ ពណ៌​សំខាន់ៗ​នៃ​គ្រប់​ទង់ជាតិ​របស់​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​។​

​ពណ៌​ខៀវ ៖ ពណ៌​ខៀវ តំណាង​ឲ្យ​សន្តិភាព និង​ស្ថិរភាព​
​ពណ៌​ក្រហម ៖ បង្កប់​អត្ថន័យ​នៃ​ភាពក្លាហាន និង​ថាមពល
​ពណ៌​ស ៖​បង្ហាញ​នូវ​ភាព​បរិសុទ្ធ​ស្អាតស្អំ និង​
​ពណ៌​លឿង ៖ ជា​និមិត្តរូប​នៃ​វិបុលភាព​
​រូប​កួរស្រូវ​៖ តំណាង​ឲ្យ​សុ​បិ​ន្ត​របស់​បិតា​ស្ថាបនិក​អាស៊ាន ដែល​ចង់បាន​អាស៊ាន​មួយ​មាន​គ្រប់​ប្រទេស ទាំងអស់ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​រួបរួមគ្នា ក្នង​មិត្តភាព​និង​សាមគ្គីភាព​៕