អ៊ីស្រាអែល៖ព្រឹត្តិការណ៍​បាញ់​ប្រហារ​ក្នុង​ថ្ងៃទី១ ឆ្នាំថ្មី​បាន​ផ្តាច់​ជីវិត​មនុស្ស ២នាក់

នៅ​ក្នុង​ទីក្រុង Tel-Aviv ទឹកដី​អ៊ីស្រាអែល ជន​មា្នក់​បាន​បើក​ការ​បាញ់​រះ​ទៅ​លើ​ហ្វូង​មនុស្ស​នៅ​ក្នុង​ហាង​កាហ្វេ​មួយ​នា​រសៀល​ថ្ងៃ​ទី១ មករា​ឆ្នាំ​ថ្មី ២០១៦។ តុល្យការ​បណ្តោះអាសន្ន​ឲ្យ​ដឹង​ថា មាន​ស្លាប់​យ៉ាង​តិច ២នាក់ និង​របួស​ជា​ច្រើន​នាក់​ផ្សេង​ទៀត។ គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​របស់​ជន​ខ្មាន់កាំភ្លើង​នៅ​ឡើយ​ទេ ហើយ​ប៉ូលិស​បាន​បើក​ប្រតិបត្តិការ​តាម​រក​រូប​ជន​ខ្មាន់​កាំភ្លើង​ដែល​កំពុង​គេច​ខ្លួន។