ចោរ​យួន​១​ក្បាល លួច​កាច់ក​ម៉ូតូ​១​គ្រឿង​ជិះ​រត់​ប៉ូលិស​តាម​ក្របួច​ជាប់

​ខេត្ត​ព្រះសីហនុ​៖ ចោ​យួន​១​នាក់ ត្រូវបាន​ក្រុមនគរបាល​ប្រមាញ់​ចាប់ខ្លួនបាន​ភ្លាមៗ​ក្រោយ​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​ម៉ាក​ស្កូ​ពី​១​គ្រឿង​ជិះ​រត់​បានតែ​ប៉ុន្មាន​នាទី​តែប៉ុណ្ណោះ​។ ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង នៅវេលា​ម៉ោង​២១​និង​១៥​នាទី​យប់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ក្បែរ​បូរី គុជ​អាស៊ី ស្ថិត​ក្នុងភូមិ​០១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។​

​លោក​វរសេនីយ៍ត្រី ភុល​ភ័​ស្តា អធិការនគរបាល​ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹងថា បន្ទាប់ពី ទទួល​ព័ត៌មាន​ពី​ជនរងគ្រោះ​ភ្លាមៗ ពាក់ព័ន្ធ​មាន​ជនសង្ស័យ​ចំនួន​១​នាក់​ធ្វើ​សកម្មភាព​កាច់ ក​ម៉ូតូ ម៉ាក​ស្កូ​ពី​ពណ៌​ស កម្លាំង​នគរបាល​ចម្រុះ រួមមាន​កំលាំង​ការិយាល័យ​ព្រហ្មទណ្ឌ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង បាន​សហ​ការណ៍​គ្នា​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល សង្កាត់​លេខ​៣ បាន​តាម​ប្រមាញ់ ចាប់​ឃាត់ខ្លួន​ជនល្មើស​បាន​។ មុន​ឈានដល់​ការឃាត់ខ្លួន​បាន​នោះ ជនសង្ស័យ​បាន​ផ្តួល​ម៉ូតូ​ចោល​ហើយ​បាន​រត់​ចូល​ស​ង្ងំ​ក្នុង​កំប៉ូត​ព្រៃ​ក្នុង​បំណង​គេច​ចេញពី​ការ​ប្រមាញ់​ពី​សមត្ថកិច្ច តែ​ដោយមាន​ការសហការ​គ្នា​បាន​យ៉ាង​ល្អ​ពី​សមត្ថកិច្ច​គ្រប់ផ្នែក ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច រុករក​ឃើញ​នៅ​រយៈពេល​ជិត​មួយ​ម៉ោង​ក្រោយមក​។

​ជនសង្ស័យ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​រួមជាមួយ របស់​ជនរងគ្រោះ​មានឈ្មោះ ង្វៀង យ៉ាំង ហុង ភេទ​ប្រុស ជនជាតិ​វៀតណាម អាយុ​៣២​ឆ្នាំ មានមុខ​របរ និង ទីលំនៅ​មិន​ពិតប្រាកដ ។ ចំណែក ជនរងគ្រោះ មានឈ្មោះ​ហេង ណា​រី ភេទ​ស្រី អាយុ​៧១ មាន​ទីលំនៅ​សង្កាត់​លេខ​០៣ ក្រុងព្រះសីហនុ ជា​ម្ចាស់​កម្មសិទ្ធិ​ម៉ូតូ​ម៉ាក​ស្កុប​ហ្វី​ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ 1D 8568​។ បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ចាត់ការ​បន្ត​៕ សមុទ្រ​ខៀវ​ ​

KA-01-01-2015-20 KA-01-01-2015-21 KA-01-01-2015-22