ប៊ិត ប៊ុនធឿន និង ថុលមករាទៀតហើយ

ភ្នំពេញ:     ​ភ្នំពេញ​:​ការប្រកួត​ប្រដាល់​លើស​ង្វៀន CTN ថ្ងៃទី​២​មករា​នេះ​អ្នក​ប្រដាល់​ប៊ិ​ត ប៊ុនធឿន​ក្លិប​តា​ព្រហ្ម​មានជ័យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថុល មករា​ក្លិប​ឃ្លាំងមឿង​កីឡា ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​កន្លងមក​ក៏​ធ្លាប់​ជួប​ប្រកួត​គ្នា​ដែរ​ដោយមាន​ចាញ់​-​ឈ្នះ​ ទៅវិញទៅមក ។ មករា​ជា​អ្នក​ប្រដាល់​ដែល​ខ្សោយ​ជើង​ក្រោម​តែ​គូប្រកួត​ក៏​មិន​ងាយ​នឹង​ វាយប្រហារ​ជើង​ក្រោម​គេ​បានដែរ ។ តេ​បើ​វាយប្រហារ​ជើង​ក្រោម​បាន​គេ​នឹងមាន​ឱកាស​ច្រើន​ដើម្បី​ឈ្នះ ។​

​     ​ប៊ុនធឿន​វិញ​ការ​វ៉ៃ​ចេញ​របស់គេ​យឺត​បន្តិច​តែ​ធ្ងន់​អ្នក​ប្រដាល់​រូបនេះ ​ឆាប់​ជ្រាយ​កម្លាំង​បន្តិច ។ ប្រសិនបើ​គូ​ប្រ​កួត​វាយលុក​ខ្លាំង​នោះ​ប៊ុនធឿន​បាត់បង់​សមត្ថភាព​វាយ​សង​ ហើយ​បាន​ត្រឹំ​ទេ​ម​តែ​ដកថយ និង ការពារ​ប៉ុណ្ណោះ ហើយ​កម្លាំង​របស់គេ​ក៏​ស្រុតចុះ​ភ្លាមៗ​ដែរ ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​មានឱកាស​ដើម្បី​ឈ្នះ​ដូចគ្នា​តែ​មិនដឹងថា​សំណាង​ល្អជា​របស់​ប៊ិ​ត ប៊ុនធឿន ឬ ជា​ របស់​ថុល មករា​ឡើយ ។​

​    ​ផន ផល្លា​ក្លិប​តា​ព្រហ្ម​មានជ័យ​ដែរនោះ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​វ័យក្មេង​ ម៉ន លី​ហួរ​របស់​ក្លិប​ការិយាល័យ​ទី ៥ កងទ័ពជើងគោក ។​

​    ​នេះ​ជា​លើកដំបូង​ហើយ​ដែល​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ជួប​ប្រកួត​គ្នា ។ ផល្លា​ជា​អ្នក​ប្រដាល់​ជើងចាស់​ដែល​មាន​អំណួត​និង​ចូលចិត្ត​គម្រាម និង ចំអក​ឲ្យ​គូប្រកួត តែ​គេ​មិន​ពូកែ​ការពារ​ឡើយ ។​

​    ​ចំពោះ​ម៉ន លី​ហួរ​គេ​ជា​អ្នក​ប្រដាល់​ចិត្ត​ស្លុយ​វ៉ៃ​ហ៊ាន​ប្ដូរ​កែង ដោយ​គ្មាន​ញញើត​ឡើយ ។ អ្នក​ប្រដាល់​រូបនេះ​អាច​នឹង​យកឈ្នះ​ផល្លា​បាន​ផង​ក៏​មិនដឹង ។​

​    ​ឡៅ ចិ​ត្រា​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១​ប្រកួត​ជាមួយ​សុខ ទូ​ក្លិប​ឃ្លាំងមឿង​កីឡា​ក្នុង​ប្រភេទ​ទម្ងន់​៥៤ គីឡូក្រាម​។​ព្រឿង សុជាតិ​សមាគម​ម​ប្រដាល់​ក្រសួងការពារជាតិ​ប្រកួត​ជាមួយ តាំង សីហា​ក្លិប​កងពលតូច​លេខ ៧០ ។​