ម៉ន ចាន់តារ៉ា និង សុខ សុវណ្ណនឹងវេទនាដូចគ្នា

ភ្នំពេញ:     ​ភ្នំពេញ​:​អធិរាជ​លើស​ង្វៀន​ស៊ីម៉ង់​អូដ្ឋ​របស់ TV5 នៅ TIFFY ARENA យប់​ថ្ងៃទី​២​មករា​២០១៦​នេះ​អ្នក​ប្រ​ដាល់​សុខ សុវណ្ណ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ត្រូវ​ជួប​ជាមួយ​ម៉ន ចាន់​តា​រ៉ា​ក្លឹប​ការិយាល័យ​ទី ៥ កងទ័ព​ជើង​គោក ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​វ៉ៃ​បាន​មួយ​ប្រកួត​ដូចគ្នា និង បានទទួល​ជ័យជំនះ​ដូចគ្នា ។​ពេលនេះ​ពួក​កេ​នឹងមាន​ម្នាក់​ជួប​បរាជ័យ​ហើយ​អ្នក​ជួប​បរាជ័យ​គឺ​ត្រូវ​ ធ្លាក់​ក្នុងស្ថានភាព​ស្រពិចស្រពិល​ព្រោះ​អាច​នឹងត្រូវ​ខ្ទាត​ចេញពី​ការ​ប្រ ​កួត​ដោយ​មិនបាន​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ។ ចំពោះ​អ្នកឈ្នះ​គឺមាន​កៅអី​សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​តែម្ដង ។​

​    ​សុវណ្ណ​ចាស់វស្សា​ជាតា​រ៉ា​ហើយ​បទពិសោធន៍​ក៏​ខ្ពស់​ពិសេស​ការប្រកួត​របស់​ គេ​មាន​ភាពវាងវៃ​ទៀតផង ។​ចំពោះ​តា​រ៉ា​ជា​អ្នក​ស្រករ​ក្រោយ​មែន​តែ​គេ​មិន​អន់​នោះទេ​ទោះបី​ពេលខ្លះ ​ការ​វ៉ៃ​ចេញ​របស់គេ​ហាក់ដូចជា​ប្រើ​កម្លាំង​ខ្ជះ​ខ្ជាយ​បន្តិច​តែ​កម្លាំង​ គេ​ល្អ​ណាស់ ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​សុទ្ធតែ​មានឱកាស​ដើម្បី​ឈ្នះ​ដូចគ្នា​តែ​មិនដឹងថា​ជ័យជំនះ​ជា​របស់​ សុខ សុវណ្ណ ឬ​ជា​របស់​ម៉ន ចាន់​តា​រ៉ា​ឡើយ ។​

​    ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ Yorth Sing ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​កម្ពុជា​រឿង សា​រ័ត្ន​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ។​

​    ​Yorth Sing ចាញ់​សុខ សុវណ្ណ​ដោយ​សន្លប់​ទាំ​ថ​មិន​អស់ចិត្ត​ព្រោះ​ភ្លាត់ស្នៀត ឯ សា​រ័ត្ន​ចាញ់​ពិន្ទុ​ម៉ន ចាន់​តា​រ៉ា​ ហេតុនេះ​ការប្រកួត​នេះ​ពួកគេ​ទាំង ២ សុទ្ធតែ​ត្រូវការ​ឈ្នះ​ដូចគ្នា ។ ដោយសារ​មួយ​ប្រកួត​ដំបូង​របស់​ពួកគេ​ទាំង ២ សុទ្ធតែ​ចាញ់​ដូចគ្នា​នោះ​ទើប​ការប្រកួត​នេះ​គេ​ត្រូវការ​ឈ្នះ​នោះ​ព្រោះ​បើ ​ចាញ់​ទោះបី​នៅសល់​មួយ​ប្រកួត​ទៀត​ក៏ត្រូវ​ហាលអាវ​ដែរ ។ ចំពោះ​អ្នកឈ្នះ​គឺ​នៅសល់​ឱកាស​ខ្លះ​សម្រាប់​រក​កៅអី​ឡើងទៅ​វគ្ក​បាក់​កណ្ដាល ​ផ្ដាច់ព្រ័ត្រ ។​

​    ​Yorth Sing និង រឿង សា​រ័ត្ន​នរណា​ជួប​សំណាងល្អ​នៅក្នុង​ការប្រកួត​ដ៏​សំខាន់​នេះ ?
​     ​ចំពោះ​គូប្រកួត​ក្រៅ​ព្រឹត្តិការណ៍​អធិរាជ​លើស​ង្វៀន​ស៊ីម៉ង់​អូដ្ឋ​នេះ​ គឺ​អ្នក​ប្រដាល់​ជើងចាស់​លីន អ៊ី​ស្សខយ​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង​ប្រកួត​ជាមួយ​វង្ស ស៊ី​ថៃ​ក្លិប​កងពលតូច​លេខ ៧០ ។​ថៃ សាក់​សារៈ​ក្លិប​កងទ័ព​ជើង​ប្រកួត​ជាមួយ​វេន សំណាង​ក្លិប​សាល​វ័​ន្ដ​កីឡា ។​