សម្តេច​តេ​ជោ ៖ ថ្ងៃទី​២ ខែមករា ឆ្នាំ​១៩៧៦ នោះ​ហើយ ដែល​ខ្ញុំ​ត្រូវបាន​អង្គការ​កោះហៅ​ឱ្យទៅ​រៀបការ​

ភ្នំពេញ: តាមរយៈផេកហ្វេសប៊ុកផ្លូវការ សម្តេចតេជោ បានមានប្រសាសន៍ថា ៤០ ឆ្នាំមុន​គឺ​នៅ​ថ្ងៃទី ២ ខែ មករា ឆ្នាំ​១៩៧៦ នោះ​ហើយ ដែល​ខ្ញុំ​ត្រូវបាន​អង្គការ​កោះហៅ​ឱ្យទៅ​រៀបការ​ដែល​ប្រព្រឹត្តិ​ទៅ​នៅ ថ្ងៃទី ៥ ខែ មករា ១៩៧៦​។ ថ្ងៃនេះ​ទី​២ ខែ មករា​ឆ្នាំ ២០១៦ គឺមាន​រយៈពេល​៤០​ឆ្នាំ ដែល​ខ្ញុំ​ត្រូវ​សរសេរ​រៀបរាប់​អំពី​ប្រវត្តិ​ដែល​ខ្ញុំ និង ភរិយា​បាន​ស្គាល់គ្នា និង បាន​រៀបការ​ក្នុង​របប ប៉ុល ពត​។​

​បើតាមសម្តេចតេជោ បានបញ្ជាក់ថា ពិតមែនតែ​វា​ជា​រឿង​របស់ខ្ញុំ តែ​វា​ក៏​ជា​រឿងរ៉ាវ​កើតឡើង​ទាក់ទង​ជាមួយ​ប្រជាជន​ទូទាំងប្រទេស​ដែល​ស្ថិតក្នុង​របប​នយោបាយ​ប្រល័យពូជសាសន៍ ហើយក៏​ជាប់ទាក់ទង​ដល់​ប្រវត្តិ​នៃ​ការតស៊ូ​រំដោះជាតិ​ផងដែរ​។ ការរៀបរាប់​របស់ខ្ញុំ​មិន​គ្របដណ្តប់​លើ​ដំណើរ​ជីវិត​ទាំងមូល​ទេ​។ ការរៀបរាប់​នេះ​គឺ​ផ្តោត​សំខាន់ តើ​ខ្ញុំ និង ភរិយា​ខ្ញុំ​ជួបគ្នា​ដោយ​របៀប​ណា​? ហើយ​ការរៀប​ការប្រព្រឹត្តិទៅ​បែបណា​? និង​រៀបរាប់​ក្រោយពេល​រៀបការ​មួយ​រយះ​ខ្លី​ប៉ុណ្ណោះ​។​
​រឿង​ដែល​នៅ​សេសសល់ ខ្ញុំ​នឹង​សរសេរ​ដើម្បី​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​ទៀត​។ អាស្រ័យ​ដោយ​អត្ថបទ​វែង ខ្ញុំ​រៀបចំ​ផ្សាយ​ជា ៣​វគ្គ​។ វគ្គ​១ នឹង​ផ្សាយ​នៅ ថ្ងៃ ៣ មករា​។ វគ្គ ២​ផ្សាយ​ថ្ងៃ ៤ មករា និង វគ្គ​៣ បញ្ចប់​ផ្សាយ​ថ្ងៃ ៥​មករា​ដែលជា​ថ្ងៃ​ខួប​៤០​ឆ្នាំ នៃ​ថ្ងៃ​រៀបការ (៥ មករា​១៩៧៦-៥ មករា ២០១៦)​។​

សម្តេចបានបន្តថា ​ពេល​អាន​ចប់ សូមមេត្តា​ជួយ​ប្រាប់​ខ្ញុំ​ផង​ថា តើ​ខ្ញុំ​ស្រឡាញ់​ប្រពន្ធ​ខ្ញុំ​មុន ឬ ប្រពន្ធ​ខ្ញុំ​ស្រឡាញ់​ខ្ញុំ​មុន​? ៕