ម៉ូតូ ប្រលះ ម៉ូតូ របួសធ្ងន់ស្រាល ៦នាក់ នៅក្រុងបាវិត

ស្វាយរៀង៖ មនុស្សប្រុសស្រី ៦នាក់បានរងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៏ លើផ្លូវជាតិលេខ១ រវាងម៉ូតូនិង ម៉ូតូបញ្រ្ចាស់ទិសគ្នា នៅម៉ោង៦និង៣០នាទី យប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ត្រង់ចំណុចភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត។

សមត្ថកិច្ចនគបាល ខេត្តស្វាយរៀង បានឱ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូ១ គ្រឿង ម៉ាក HONDA WAVE RSX អត់ស្លាកលេខ បើកបរដោយឈ្មោះ យិនកាហ៊ុល ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិតនិង អ្នករួមដំណើរ មានឈ្មោះសួស សាវី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករ រោងចក្ររស់នៅ ភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិតនិង ឈ្មោះផាម វឹនកឹនភេទប្រុស អាយុ២៥ឆ្នាំជនជាតវៀតណាម មុខរបរកម្មកររោងចក្រ រស់នៅភូមិកំពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ធ្វើដំណើរពីកើតមកលិច លុះបើកមកដល់ចំណុច កើតហេតុខាងលើ ស្រាប់តែមានម៉ូតូ១គ្រឿង ម៉ាក HONDA C-125 ពាក់ស្លាកលេខ កំពង់ចាម 1I-៤១២២ បើកបរដោយ ឈ្មោះ ឃឹម រស្មី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង និងអ្នករួមដំណើរឈ្មោះ ឡុង រក្សា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិតនិងឈ្មោះឈៀង ឌីវល័ក្ខវត្តី ភេទស្រី អាយុ២៣ឆ្នាំ មុខរបរសិស្ស រស់នៅស្រុកបារ៉ាយ ខេត្តកំពង់ធំ ដោយទិសដៅពី លិចមកកើត បញ្រ្ចាស់គ្នា ក៏បុកយ៉ាងពេញទំហឹង បណ្ដាលអោយដួល រណូករណែកពេញផ្លូវតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ច នគរបាល មកអន្តាគមន៏ និងយកភាគីទាំងសងខាង មកកាន់មន្ទីពេទ្យ ដើម្បីសង្គ្រោះ រីឯវត្ថុតាងរក្សាទុក នៅអធិការដ្ឋាននគរបាល ក្រុងបាវិត ដើម្បីដោះស្រាយ តាមច្បាប់។ 

មូលហេតុដោយសា តែអ្នកបើកបរម៉ូតូម៉ាកHONDA WAVE RSX មិនប្រកាន់ស្ដាំ ទើបជួបហេតុការណ៏នេះ៕

ម៉ូតូ ប្រលះ ម៉ូតូ របួសធ្ងន់ស្រាល ៦នាក់ នៅក្រុងបាវិត

ម៉ូតូ ប្រលះ ម៉ូតូ របួសធ្ងន់ស្រាល ៦នាក់ នៅក្រុងបាវិត
ម៉ូតូ ប្រលះ ម៉ូតូ របួសធ្ងន់ស្រាល ៦នាក់ នៅក្រុងបាវិត

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត