បុរស​ញៀន​ថ្នាំ​ម្នាក់ ​ដើរ​​បាត់​ពី​ផ្ទះ​១០​ថ្ងៃ ប្រទះ​ឃើញ​ចងក​ស្លាប់ នៅ​លើ​ដើមឈើ

ខេត្តឧត្តរមានជ័យ ៖ អ្នក​ភូមិ​ម្នាក់​ ដើរទៅ​ចំការ​បាន​ប្រទះ​ឃើញ​ សព​បុរស​ញៀន​ថ្នាំ​ចង​.​ក​ សម្លាប់​ខ្លួន​នៅ​លើ​ដើមឈើ ដែល​មាន​សភាព​ហើម​ ស្អុយរលួយ​ទៅ​ហើយ​ ។ ហេតុការណ៍​នេះ​ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១ មក​រា ២០១៦ នៅ​ក្នុងភូមិ​ទួល​ពង្រ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ។

យោង​តាម​សម្តី​ឪពុក​បង្កើត ​របស់​ជន​រង​គ្រោះ ​បាន​រៀបរាប់​ថា កូនប្រុស​គាត់​ឈ្មោះ ឡេ​ង រស្មី អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​ចាស់ ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ជា​មនុស្ស​ញៀន​ថ្នាំ ហើយ​រូបគេ​បាន​បាត់​ពី​ផ្ទះ ​មាន​រយៈពេល​១០​ថ្ងៃ​មក​ហើយ ដោយ​មិនដឹង​ថា​ដើរទៅ​ទីណា​ទេ ចំណែក​ឪពុក​ម្តាយ​ក៏​មិន​បាន​ចាប់អារម្មណ៍​ដែរ ព្រោះ​សព្វដង​តែងតែ​ដើរ​បែប​នេះ ។

ឪពុក​ជន​រង​គ្រោះ​បាន​បន្ត​ថា នៅ​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១ មក​រា ២០១៦ មាន​អ្នក​ភូមិ​ម្នាក់​ឈ្មោះ ហេង ចាន់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ទួល​ពង្រ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ​ ដើរទៅ​ចំការ​ដែល​ស្ថិត​នៅ​ចំងាយ​ពី​ភូមិ​១​គីឡូម៉ែត្រ បាន​ប្រទះ​ឃើញ​កូន​របស់​គាត់​ចង​.​ក​សម្លាប់​ខ្លួន​នៅ​លើ​ដើមឈើ ដោយ​មាន​សភាព​ហើម​ស្អុយរលួយ​ទៅ​ហើយ ។

ឪពុក​ជន​រង​គ្រោះ​បន្ត​ទៀត​ថា បន្ទាប់​មក​រូប​គាត់​បាន​រាយការណ៍​ ទៅ​សមត្ថកិច្ច​ប៉ូលិស ​ចុះ​ពិនិត្យ​សាកសព ក្រោយ​ពី​ធ្វើការ​ពិនិត្យ​រួច សមត្ត​កិច្ច​បាន​ប្រគល់​សព ​ទៅ​ឲ្យ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​ទៅ​ តាម​ប្រពៃណី ៕

បុរស​ញៀន​ថ្នាំ​ម្នាក់ ​ដើរ​​បាត់​ពី​ផ្ទះ​១០​ថ្ងៃ ប្រទះ​ឃើញ​ចងក​ស្លាប់ នៅ​លើ​ដើមឈើ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត