ទឹកក្រឡុក​បី​ពណ៌​​

*គ្រឿងផ្សំ
-​ផ្លែ​ប៉ោម​ក្រហម​ហាន់​ជា​ចំណិតៗ​កន្លះ​ផ្លែ​
-​ផ្លែ​ប៉ោម​ពណ៌​បៃតង​ហាន់​ជា​ចំណិតៗ​កន្លះ​ផ្លែ​
-​ចេកអំបូង​ទុំ ១ ផ្លែ

-​ទឹកដោះគោឆៅ ៣ ភាគ ៤ ពែង​វាល់
-​គ្រាប់​ជីរ ១ ស្លាបព្រា​កាហ្វេ
-​ទឹកកក​កិន​ម៉ដ្ឋ ១ ពែង​វាល់​កន្លះ
-​ទឹកដោះគោឆៅ ៣ ភាគ ៤ ពែង​វាល់ ។​

*​វិធី​ធ្វើ​
​យក​ចំណែក​លាយ​ផ្សំ​ទាំងអស់​ដាក់ចុះ​ក្នុង​ម៉ាស៊ីន​កិន​ផ្លែឈើ កិន​រហូត​ទាល់តែ​ម៉ដ្ឋ រួច​ចាក់​ដាក់​កែវ​ជាការ​ស្រេច ៕​

ទឹកក្រឡុក​បី​ពណ៌​​