ប្លន់ហើយរត់បាត់ មិនអស់ចិត្តទូរស័ព្ទ មកគំរាមទារប្រាក់ ២ម៉ឺនដុល្លារ ពីបងប្អូនជនរងគ្រោះ ត្រូវជាប់ខ្នោះ

កំពង់ស្ពឺ៖ ជនប្លន់ប្រដាប់អាវុធពីរនាក់ ត្រូវចាប់ខ្លួន ខណ:ពួកគេបានធ្វើ សកម្មភាពស្ទាក់ប្លន់ម៉ូតូ និងទ្រព្យសម្បត្តិ មួយចំនួនពីជនរងគ្រោះ រួចរត់គេចខ្លួន តែមិនអស់ចិត្ត បានយកទូរស័ព្ទដែលប្លន់បាន តេមកគំរាមទារប្រាក់ពី បងប្អូនជនរងគ្រោះ ២ម៉ឺនដុល្លារ។

តាមសេចក្តីរាយការ ជនសង្ស័យត្រូវបានកម្លាំង នគរបាលប៉ុស្តិ៍ដំណាក់រាំង សហការជាមួយកម្លាំង នគរបាលស្រុកឧត្តុង្គ ចាប់ខ្លួននៅម៉ោង ១២៖៣០នាទី ថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ នៅចំណុច លើផ្លូវលំ ស្ថិតនៅពីខាងកើតភូមិត្រពាំងវែង ឃុំដំណាករាំង ស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ។

បើតាមស្ត្រីម្នាក់ ដែលជាជនរងគ្រោះបានប្រាប់ កម្លាំងនគរបាលប៉ុស្តិ៍ ដំណាករាំងឲ្យដឹងថា ជនសង្ស័យមានគ្នា ០២នាក់ បានធ្វើសកម្មភាព ស្ទាក់ភ្ជង់ ដោយប្រើកាំភ្លើង ខ្លីំមួយដើម ម៉ាក K59 ប្លន់យកម៉ូតូមួយគ្រឿង ម៉ាកគុបជ្រុង សេរីឆ្នាំ៩០ ពណ៌ទឹកប៉ិច ពាក់ស្លាកលេខ កំពង់ស្ពឺ 1D-2971 ១គ្រឿង, ប្រាក់ចំនួន ៤៩ម៉ឺនរៀល, ខ្សែក ផ្លាកទីន មួយខ្សែទម្ងន់ ១ដំឡឹង, ខ្សែដៃមួយខ្សែទម្ងន់ ៥ជី, ចិញ្ចៀន ១វង់, និងទូរស័ព្ទដៃ ២គ្រឿង រត់គេចខ្លួនចូលព្រៃបាត់។

កម្លាំងនគរបាល បានឲ្យដឹងទៀតថា ស្ត្រីរងគ្រោះមានឈ្មោះ ផុង គី ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិជ្រៃក្រាំងខ្នុរ ឃុំដំណាករាំង ស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ ត្រូវជនសង្ស័យ វាយឲ្យបែកក្បាលចំនួន បីកន្លែង។ ហើយនគរបាលឲ្យដឹងបន្តទៀតថា ជនសង្ស័យដែលធ្វើសកម្មភាព ស្ទាក់ប្លន់នេះមានគ្នា ២នាក់ ទី១.ឈ្មោះ រីន សំអាន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជា ប្រជាការពារភូមិ, ទី២. ថា ធីម ភេទប្រុស អាយុ២០ឆ្នាំ មុខរបរធ្វើសំណង់ ទាំង ២នាក់រស់នៅភូមិអង្គ្រង ឃុំដំណាករាំង ស្រុកឧដ្ដុង ខេត្តកំពង់ស្ពឺ ដូចគ្នា។

សូមបញ្ជាក់ថា ជនសង្ស័យទាំង ២នាក់ ក្រោយធ្វើសកម្មភាព ស្ទាក់ប្លន់បានសម្រេច ជនសង្ស័យបានយក ទូរស័ព្ទជនរងគ្រោះ តេមកបងប្អូនជនរងគ្រោះ គំរាមទារ ប្រាក់ចំនួន ២ម៉ឺនដុល្លារទៀត តែមិនបានសម្រេច ដោយនៅវេលាម៉ោង ២២និង០០នាទីយប់ថ្ងៃដដែល ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន៕