នគរបាល​ស្រុក​កោះធំ​បង្ក្រាប​មុខសញ្ញា​២​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​

កណ្តាល: កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ បាន​សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​ពោធិ៍​បានធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​មុខសញ្ញា​២​នាក់ ពីបទ​រក្សារ​​ទុក​នូវ​សារធាតុ​ញៀន​ខុសច្បាប់​។​ប្រតិបត្តិការ​ចុះបង្ក្រាប​និង​ឃាត់ខ្លួន ជនសង្ស័យ​នេះ​បានធ្វើ​ឡើង​កាលពីវេលា​ម៉ោង ៤​និង​៣០​នាទី​រសៀល ថ្ងៃទី​១ ខែ​​ធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច ផ្លូវជាតិ​លេខ ១១០ ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្តកណ្តាល​។​

​ជនសង្ស័យ​ទាំង​២​នាក់​ដែល​ឃាត់ខ្លួន​៖១.​ឈ្មោះ ហ៊​ត អប ភេទ​ប្រុស អាយុ ២១​ឆ្នាំមាន​ទីលំនៅ ភូមិ ព្រែក​តា​អ៊ិន ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្តកណ្តាល មុខរបរ កសិករ ។​២.ឈ្មោះ ផន ប៉េង​លាង ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​ថ្មី ឃុំ​ពោធិ៍​បាន ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ​កសិករ​។​

​វត្ថុតាង​ចាប់យក​៖​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ជា​ថ្នាំញៀន (​ម៉ា​ទឹកកក​Ice) ១​កញ្ចប់​តូច​-​ម៉ូតូហុងដា គុប​មូល C៥០ គ្មាន​ស្លាក​លេខ ពណ៌​ទឹកប៊ិច ១ គ្រឿង​-​ទូរ​សព្ទ័​ដៃ ១​គ្រឿង​។​

​មុនពេល​ឃាត់ខ្លួន កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ បាន​សហការ​ជាមួយប៉ុស្តិ៍នគរបាល​ពោធិ៍​បាន ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​មុខសញ្ញា​២​នាក់​នៅ​ចំណុច​ លើផ្លូវ​ជាតិ​១១០ ក្នុងភូមិ​ថ្មី ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្តកណ្តាល​។

​ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​ទិញថ្នាំញៀន​នេះ​ពី​អ្នកលក់​នៅក្នុង​ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល​ដើម្បី​យក​មកប្រើប្រាស់​។ បច្ចុប្បន្ន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​បាន​បញ្ជូន​មកកាន់​អធិការដ្ឋាននគរបាល​ស្រុក​កោះធំ​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕​R

នគរបាល​ស្រុក​កោះធំ​បង្ក្រាប​មុខសញ្ញា​២​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​

នគរបាល​ស្រុក​កោះធំ​បង្ក្រាប​មុខសញ្ញា​២​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​
នគរបាល​ស្រុក​កោះធំ​បង្ក្រាប​មុខសញ្ញា​២​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​