គន្លឹះ​ ៥យ៉ាង​នឹងជួយឲ្យ​អ្នកក្លាយជាអ្នក​មាន

មនុស្សជា​ច្រើន​តែងតែ​និយាយថា អ្នក​ដែលអាច​ក្លាយជាអ្នកមានបាន​មក​ពី "ពួកគេកើតក្នុងគ្រួសារ​អ្នកមានស្រាប់, អ្នកដែល​ត្រូវឆ្នោត, ឬឪពុកម្តាយរបស់គេមាន​ប្រាក់ផ្គត់ផ្គង​ឲ្យ​រកស៊ីទើប​ឆាប់​ក្លាយជាអ្នកមាន”។ ប៉ុន្តែ​អ្នក​ត្រូវដឹងថា មនុស្សមាន​មនុស្សមួយចំនួន​ដែលមិន​ចេះ​ភាសាអង់គ្លេស, គ្មាន​ទំនាក់ទំនង, គ្មានប្រាក់ ឬចំណេះដឹង តែគេ​នៅតែ​អាច​បង្កើត​សំណាង​សម្រាប់​ខ្លួនឯង និង​អ្នក​ដទៃ​បាន។
ជាការពិត​ណាស់ មនុស្ស​គ្រប់រូប​អាចក្លាយ​ជាអ្នកមាន​បាន នៅពេលយើង​ចេះ​សម្រេចចិត្ត។ គ្មានអ្នកណា​ម្នាក់មិនចង់​បានប្រាក់ឡើយ ប្រសិនបើ​អ្នកមានចំណង់ចង់​បានប្រាក់ មិនថា​ចំនួនប៉ុណ្ណា​ទេ អ្នកមាន​សិទ្ធិគ្រប់យ៉ាង​ដើម្បីរកវា។ អ្នកអាច​រកប្រាក់​បានសម្រាប់ខ្លួនឯង​ដោយគ្មាន​កំណត់។
 
គន្លឹះ​ ៥យ៉ាង​នឹងជួយឲ្យ​អ្នកក្លាយជាអ្នក​មាន
ខាងក្រោមនេះ​ជាវិធី ៦យ៉ាង​ដើម្បីក្លាយ​ជាអ្នកមាន៖
១. ត្រូវចេះសន្សំប្រាក់
អ្នកត្រូវចេះសន្សំប្រាក់​ឲ្យបានច្រើន​តាមដែលអាចធ្វើបាន បើទោះ​បីជាតិចតួច​ក៏ដោយ។ មានវិធីសាស្ត្រ​ជាច្រើនដើម្បី​សន្សំប្រាក់ ដែលអ្នកត្រូវស្វែង​រកដោយខ្លួន និង​ចាប់ផ្តើម​បង្កើត​ទ្រព្យ​របស់អ្នក។ បើទោះ​ជាអ្នក​មានប្រាក់ចំណូល​ស្ថិតថេរក៏ដោយ អ្នកត្រូវ​រកវិធីចាំបាច់​ដើម្បី​សន្សំប្រាក់។
មិនថា​អ្នកចាប់ផ្តើម​សន្សំប្រាក់​ចាប់ពី 5$ ឬ 50$ ក្នុង ១ខែ អ្នកត្រូវប្រឹង​អស់ពីសមត្ថភាព និង​វិនិយោគប្រាក់​នេះតាម​វិធីល្អប្រសើរ​បំផុត។
២. រៀន​ពីអ្នកមាន
ប្រិសិន​បើអ្នកដែល​នៅជុំវិញខ្លួន​យើង គឺជា​ម្ចាស់ហាងលក់គ្រឿងទេស, កន្លែង​ហាត់ប្រាណ, សាលារៀន, កន្លែង​ការងារ និង​ទីកន្លែង​ផ្សេងៗទៀត ​ហើយអ្នក​ចង់​រៀនសូត្រតាម​គេ វាមិន​អាច​ទៅរួចឡើយ។ ពួកគេនឹង​​ប្រាប់ដល់​អ្នកថា អ្នកកំពុង​រស់នៅក្នុង​ពិភពលោក​ដ៏រីករាយ តែអ្នក​មិនអាច​បង្កើតវាបាន​ឡើយ។
ផ្ទុយ​ទៅវិញ ត្រូវរៀន​ពីសេដ្ឋី។ សម្លឹងមើល​អ្នកណា​ថ្មី ហើយ​បង្កើត​មិត្តភាព​ជាមួយអ្នក​ដែលអាច​ជួយអ្នក​ឲ្យ​រីកចម្រើន​បាន។
៣. ការចាយវាយ​ទ្រព្យសម្បត្តិ
ដើម្បីក្លាយ​ជាអ្នកមាន ដំបូងអ្នក​ត្រូវរៀន​អំពី ទ្រព្យសម្បត្តិ។ នេះមាន​ន័យថា អ្នកត្រូវ​ឲ្យខ្លួនឯងស្ថិត​ក្នុងស្ថានភាព​ដែលអ្នក​មិនធ្លាប់​ពីមុនមក។ ឧទាហរណ៏៖ អ្នក​អាច​សាកល្បង​បើកឡាន​ថ្មី, មានផ្ទះ​ថ្លៃៗ។
ការធ្វើបែបនេះ​នឹងមិនធ្វើឲ្យអ្នក​ដួលរលំ​ឡើយ។ អ្នកត្រូវទៅ​ដល់កន្លែង​ដែលមនុស្ស ៩៧% មិន​បាន​ទៅដល់ ប្រសិនបើ​អ្នកចង់​ធ្វើឲ្យក្តីសុបិន្ត​ហិរញ្ញវត្ថុ​កើតឡើង។

៤. ជឿជាក់ថា វាពិត​ជាអាច​ទៅរួច
ប្រសិនបើអ្នក​ជឿថា ការបានក្លាយ​ជាសេដ្ឋីពិតជាអាច​ទៅរួច នោះអ្នកអាច​ធ្វើឲ្យសុបិន្ត​មួយនេះកើតឡើង​បាន។ ប្រសិនបើអ្នក​បដិសេធខ្លួនឯង​ ហើយ​គិត​ថា វាសម្រាប់​តែអ្នក​ដទៃ នោះអ្នក​នឹងគ្មាន​ប្រាក់​ចាយច្រើនឡើយ។
វិធីដែល​ប្រសើរបំផុត គឺ​ត្រូវរៀន​ឥតឈប់ឈរ​ពីខ្លួនឯង និង​ប្រាក់។ អ្នកអាច​អានសៀវភៅ​ដែលនិពន្ធដោយសេដ្ឋី។ កំណើន​នៃចំណេះដឹង និង​ចំណង់របស់​អ្នក អ្នកនឹង​អាច​ទទួលបាន​ទ្រព្យសម្បត្តិដែលអ្នក​កំពុង​ស្វែងរក។
៥. ទទួលយក​គ្រប់ឱកាស​ទាំងអស់
មិនថា​អ្នកនៅ​កន្លែងណា​ទេ តែងតែ​មានឱកាសល្អៗ​ឲ្យអ្នក​ធ្វើជានិច្ច។ សមាគមន៍របស់អ្នក​ពិតជាចង់​បាន​ជំនួយពីអ្នក ប្រសិនបើអ្នក​បើកចិត្តឲ្យ​ទូលាយ និង​ទទួលយក​ឱកាស​ទាំង​នេះ។
ម្យ៉ាងវិញ​ទៀត អ្នកមិនអាច​និយាយថា ទេចំពោះ​ឱកាស និងលែង​ចង់ក្លាយ​ជាសេដ្ឋីឡើយ។ អ្នក​ត្រូវទទួលយក​គ្រប់ឱកាស​ទាំងអស់​ដែលមាន។ ពេលខ្លះ ​ប្រាក់​មិន​ទាន់​មក​ដល់​ភ្លាមៗ​​ទេ ប៉ុន្តែប្រសិនបើ​អ្នកព្យាយាម​សាបព្រោះ ទីបំផុត​អ្នកនឹង​ទទួល​បានផ្លែផ្កា៕
ដោយ៖ ដារ៉ា
ប្រភព៖ entrepreneur

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • គន្លឹះ​ ៥យ៉ាង​នឹងជួយឲ្យ​អ្នកក្លាយជាអ្នក​មាន