រថយន្ដ​បុក​ម៉ូតូស្លាប់​មនុស្ស២​ និង​របួសធ្ងន់​១ ​នៅ​ផ្លូវ​ព្រះ​មុនី​វង្ស​

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ មនុស្ស​២​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​រង​របួស​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ពួក​គេ​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​រថយន្ត​និង​ម៉ូតូ​នៅ​លើ​កំណាត់​ផ្លូវ​ព្រះ​មុនី​វង្ស ក្បែរ​របង​ស្ថានទូត​បារាំង ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​១ និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០២ មក​រា ២០១៦ ។

មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​២​នាក់ រួម​ទាំង​ក្មេង​ប្រុស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ស្គូ​ពី ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1AQ-1208 ដោយ​ពួក​គេ​ជិះ​ម៉ូតូឌុប​គ្នា ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស​យ៉ាង​លឿន ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ស្រាប់តែ​មក​ដល់​ចំណុច​កើតហេតុ ក្បែរ​របង់​ស្ថានទូត​បារាំង ក៏​វាក់​អើរ​ជ្រុល​ទៅ​បុក​គ្នា​ជាមួយ​រថយន្ត​កូរ៉េ​ដឹក​ផ្លែ​ឈើ​មួយ​គ្រឿង ពណ៌​.​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-6319 ដែល​បើកបរ​ដោយ​បុរស​ម្នាក់ និង​រួម​ដំណើរ​ជាមួយ​បុរស​ម្នាក់​ទៀត បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​​ផ្លូវ​ព្រះ​មុនី​វង្ស ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង (​ទិស​ដៅ​បញ្ច្រាស​គ្នា​) ចំ​ពីមុខ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​អ្នក​កាន់​ដៃ​ច​ង្កួ​ត​ម៉ូតូ​ហោះ​ផ្លោង​ទៅ​បុក​នឹង​កញ្ចក់​រថយន្ត​បោក​ក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ ។

ចំណែក​ម្នាក់​អង្គុយ​ខាងក្រោយ​ហោះ​បោក​ផ្ទប់​នៅ​និង​ថ្នល់ បាក់​.​ក​ស្លាប់ និង​ក្មេង​ប្រុស​ដែល​អង្គុយ​កណ្តាល​គេ​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ភ្លាម​ៗ​តែ​ម្តង ។