រំលឹក​​ខួប​​​អាពាហ៍ពិពាហ៍​ ៤០ឆ្នាំ៖ តេជោ សែន ដាក់ប្រសា្ន “តើខ្ញុំស្រឡាញ់​ប្រពន្ធខ្ញុំមុន ឬ ប្រពន្ធខ្ញុំ​ស្រឡាញ់​ខ្ញុំមុន?”​

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ប្រសា្នមួយទាំងព្រឹក ជូនដល់ជនរួមជាតិ ជាពិសេសហ្រ្វេន (friends ) តាមបណ្តាញសង្គមសង្គមហ្វេសប៊ុកអំពីស្នេហ៍ដ៏ល្អែម និងល្វីងជូចត់ ដែលលាស់កំណើត ក្នុងសម័យខ្មែរក្រហម កាលពី៤០ឆ្នាំមុន។

តាមរយៈហ្វេសប៊ុកដ៏ពេញនិយមផ្ទាល់ខ្លួន របស់សម្តេចតេជោ បានសរសេរឲ្យដឹងនៅថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០១៥ថា “៤០ ឆ្នាំមុនគឺនៅថ្ងៃទី ២ ខែ មករា ឆ្នាំ១៩៧៦ នោះហើយ ដែលខ្ញុំត្រូវបានអង្គការកោះហៅឱ្យទៅរៀបការដែលប្រព្រឹត្តិទៅនៅ ថ្ងៃទី ៥ ខែ មករា ១៩៧៦។ ថ្ងៃនេះទី២ ខែ មករាឆ្នាំ ២០១៦ គឺមានរយះពេល៤០ឆ្នាំ ដែលខ្ញុំត្រូវសរសេររៀបរាប់អំពីប្រវត្តិដែលខ្ញុំ និង ភរិយាបានស្គាល់គ្នា និង បានរៀបការក្នុងរបប ប៉ុល ពត”។

សម្តេចតេជោ បានសរសេរបញ្ជាក់ថា “ពិតមែនតែវាជារឿងរបស់ខ្ញុំ តែវាក៏ជារឿងរ៉ាវកើតឡើងទាក់ទងជាមួយប្រជាជនទូទាំងប្រទេសដែលស្ថិតក្នុងរបបនយោបាយប្រល័យពូជសាសន៍ ហើយក៏ជាប់ទាក់ទងដល់ ប្រវត្តិនៃការតស៊ូរំដោះជាតិ ផងដែរ។ ការរៀបរាប់របស់ខ្ញុំមិនគ្របដណ្តប់លើដំណើរជីវិតទាំងមូលទេ។ ការរៀបរាប់នេះគឺផ្តោតសំខាន់ តើខ្ញុំ និង ភរិយាខ្ញុំជួបគ្នាដោយរបៀបណា? ហើយការរៀបការប្រព្រឹត្តិទៅបែបណា? និងរៀបរាប់ក្រោយពេលរៀបការ មួយរយៈខ្លីប៉ុណ្ណោះ”។

សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា “រឿងដែលនៅសេសសល់ ខ្ញុំនឹងសរសេរដើម្បីផ្សព្វផ្សាយជាបន្តបន្ទាប់ទៀត។ អាស្រ័យដោយអត្ថបទវែង ខ្ញុំរៀបចំផ្សាយជា ៣វគ្គ។ វគ្គ១ នឹងផ្សាយនៅ ថ្ងៃ ៣ មករា។ វគ្គ ២ផ្សាយថ្ងៃ ៤ មករា និង វគ្គ៣ បញ្ចប់ផ្សាយថ្ងៃ ៥មករាដែលជាថ្ងៃខួប៤០ឆ្នាំ នៃថ្ងៃរៀបការ (៥ មករា១៩៧៦-៥ មករា ២០១៦)”។

សម្តេច បានលើកជាចំណោទជាសំណួរនិងដាក់ប្រស្នាថា “ពេលអានចប់ សូមមេត្តាជួយប្រាប់ខ្ញុំផងថា តើខ្ញុំស្រឡាញ់ប្រពន្ធខ្ញុំមុន ឬ ប្រពន្ធខ្ញុំស្រឡាញ់ខ្ញុំមុន?"៕