ស្រ្តីម្នាក់ស្លាប់ ក្នុងអគ្គីភ័យ នៅខេត្តសៀមរាប

ភ្នំពេញ៖ សេចក្តីរាយការណ៍ពីសមត្ថកិច្ចខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃសៅរ៍ ទី២ ខែមករា ឆ្នាំ២០១៦ថា មានអគ្គីភ័យមួយបានកើតឡើង និងបណ្តាលឲ្យស្រ្តី១នាក់ ស្លាប់ និងផ្ទះប្រជាពលរដ្ឋប្រមាណខ្នង ត្រូវឆេះខ្ទេចគ្មានសល់។

ហេតុការណ៍នោះ កើតឡើងនៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នាពាក់កណ្តាលអាធ្រាត ឈានចូលថ្ងៃសៅរ៍ ទី២ ខែមករា ឆ្នាំ២០១៦។