កម្មករ រ៉ែមាសម្នាក់ នៅមណ្ឌលគិរី កាប់ចាក់គ្នារបួសធ្ងន់ ក្រុមគ្រូពេទ្យមិន សង្ឃឹមថារស់

មណ្ឌលគិរីៈ កម្មកររ៉ែមាសម្នាក់ នៅឃុំចុងផ្លាស់ រងរបួសធ្ងន់ធ្ងរក្រុម គ្រូពេទ្យបង្អែក ខេត្តមណ្ឌលគិរីកំពុង ធ្វើការសង្រ្គោះបន្ទាន់ គ្រាដែល អ្នករបួស ត្រូវបាន គេបញ្ជូនមកដល់ មន្ទីរពេទ្យនៅ ព្រលឹមថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦នេះ ករណីនេះបង្កឡើងដោយកាប់ចាក់ បង្ហូរឈាមគ្នា បណ្តាលឱ្យ ភាគីម្ខាងរបួស ផ្នែកក្បាលធ្ងន់ធ្ងរ ជាច្រើកន្លែង ដែលក្រុមពេទ្យនិយាយថា មិនមានសង្ឃឹមថារស់និង រៀបចំបញ្ជូន អ្នករបួសទៅ ធ្វើការព្យាបាលនៅភ្នំពេញ។

ហេតុការណ៍នេះ គ្មានសមត្ថកិច្ចណាម្នាក់ នៅកន្លែងកើតហេតុធ្វើការ អះអាងថា កើតឡើងម៉ោង ប៉ុន្មាននិង បង្កឡើងដោយមូលហេតុអ្វីនោះឡើយ។ លោកឡេវ វិបុលនាយប៉ុស្តិ៍ រដ្ឋបាលឃុំចុងផ្លាស់ ស្រុកកែវសីមានៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦ លោកពុំទាន់ដឹងថាបង្កដោយសារ មូលហេតុអ្វីនៅឡើយទេហើយ ហេតុការណ៍ នេះកើតឡើង នៅពេលណា ដែរខាងលោកកំពុង ធ្វើការស្រាវជ្រាវ។

សូមជម្រាបថា គ្មានសមត្ថកិច្ច និងអាជ្ញាធ័រណាម្នាក់នៅទីនោះ ថាអ្នករងគ្រោះជាអ្នកណានោះឡើយ ប៉ុន្តែមានប្រភព ជាផ្លូវការបានអះអាងថា អ្នករងគ្រោះនោះ គឺជាកម្មកររបស់ប្រធាន សហគមន៍។

លោកអ៊ុន ឈានលឹម ប្រធានសហគមន៍រ៉ែមាស និងជាម្ចាស់រណ្តៅផងនោះ លោកបានបញ្ជាក់ប្រាប់អ្នកយក ព័ត៌មាន យើងនៅ ព្រលឹមថ្ងៃនេះថាអ្នករងរបួសនេះគឺជាកម្មកររបស់គាត់។

អត្តសញ្ញាណរបស់អ្នករងគ្រោះ ត្រូវបាន ក្រុមគ្រូពេទ្យ ឱ្យដឹងថា ឈ្មោះ ឈិន សុខនី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរបច្ចុប្បន្ន រស់នៅឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ហើយនៅ ព្រឹកថ្ងៃ ដដែលនេះក្រុមគ្រូពេទ្យ បាននឹងកំពុងរៀបចំបញ្ជូន អ្នករបួសទៅព្យាបាលនៅភ្នំពេញ៕

កម្មករ រ៉ែមាសម្នាក់ នៅមណ្ឌលគិរី កាប់ចាក់គ្នារបួសធ្ងន់ ក្រុមគ្រូពេទ្យមិន សង្ឃឹមថារស់