ខ្សឹបដាក់ត្រចៀក៖ ឈ្មោះអ៊ិត-ឈ្មោះចែរ៉ែ និង ឈ្មោះចែអ៊ឹប ជាឈ្មួញដឹកឈើប្រណីត ដ៏សកម្មពីស្រុកវាលវែង ទៅកាន់ខេត្តបាត់ដំបង

ពោធិ៍សាត់៖ សេចក្តីរាយការណ៍មកពី ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានខ្សឹបប្រាប់មជ្ឈមណ្ឌល ព័ត៏មានដើមអម្ពិលឱ្យដឹងថា ឈ្មួញ ៣នាក់មានឈ្មោះ អ៊ិត ឈ្មោះ ចែរ៉ែ និង ឈ្មោះ ចែអ៊ឹប គឺជាឈ្មួញរកស៊ី ដឹកឈើប្រណីតដ៍សកម្ម ឡើងដុះស្លែពីស្រុកវាលវែង ខេត្តពោធិ៍សាត់យកទៅលក់បន្ត នៅខេត្តបាត់ដំបង ទាំងយប់ទាំងថ្ងៃយ៉ាងរលួនបំផុត។

សេចក្តីរាយការណ៍នោះ ក៏បានខ្សឹបប្រាប់ឱ្យដឹងដែរថា ការដឹកជញ្ជូនឈើប្រណីតពី សំណាក់ឈ្មួញទាំង ៣នាក់នោះ តាមរថយន្តប្រភេទសាំយ៉ុង ប្រភេទកាមរីបាលែន ប្រភេទកាមរីកាត់ទ្រុង និង ប្រភេទកាមរីគូថហើយនោះ គឺពួកគាត់ប្រព្រឹត្តិទៅដោយរលួនបំផុត មិនដែលមានអស់លោកមេខ្មួត តាមសង្កាត់ រឺតាមផ្នែកណាមួយមករំខានពួកគាត់ម្តងណាឡើយ ពីព្រោះឈ្មួយទាំង ៣នាក់នោះ ទំនងជាសុំសញ្ញាភ្លើងខៀវ ពីអស់លោកជាសមត្ថកិច្ច ដូចស្រម៉ោចនៅតាម ដងផ្លូវឆ្លងកាត់អស់ទៅហើយ។

សេចក្តីរាយការណ៍ដដែល ក៏បានប្រាប់ឱ្យដឹងទៀតថា ក្រៅពីសមត្ថកិច្ចដូចស្រម៉ោចរបស់រដ្ឋ ដែលឈរជើងនៅតាមផ្លូវចាប់រវៀង ដំណាក់ឈើក្រំ សំរោងនោះក៍មានក្រុមអង្គការក្រៅរដ្ឋាភិបាល (NGO) និងក្រុមអ្នកកាសែតត្បាញអាយ មួយចំនួនទៅដាក់រថយន្ត និងម៉ូតូសំកុកចាំរាប់ក្បានរថយន្ត និងម៉ូតូដែលដឹកឈើប្រណីត ឆ្លងកាត់ផ្លូវនៅទីនោះផងដែរ៕