កម្មករ​រ៉ែ​មាស​ម្នាក់​ត្រូវ​គេ​វាយ​របួស​ក្បាល​ធ្ងន់ធ្ងរ

ខេត្ត​មណ្ឌលគិរី ៖ កម្មករ​​​រ៉ែ​មាស​​ម្នាក់បាន​រង​របួស​​ផ្នែក​ក្បាល​យ៉ាង​ធ្ងន់ធ្ងរ​ ហើយ​​ត្រូវ​​​គេ​បញ្ជូន​​ទៅសង្គ្រោះ​នៅ​​​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ​នៅ​ព្រឹក​​ថ្ងៃ​ទី​០២ មករា ២០១៦ ​​បន្ទាប់ពី​​មាន​ជម្លោះ​រហូត​​កាប់​​ចាក់​​គ្នា​ ដែល​ហេតុ​ការ​ណ៍​នេះ​​កើតឡើង​នៅ​​ក្នុងឃុំ​ចុង​ផ្លាស់ ។ ករណី​នេះ មិនត្រូវបាន​​នរណា​ម្នាក់​អះអាង​​ថា កើតឡើង​នៅ​ម៉ោង​ប៉ុន្មាន​ និង​បង្ក​ឡើង​ដោយ​សារ​មូល​ហេ​ត​អ្វី​នោះ​ទេ ។

ប្រភពបានឱ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ​ឈិ​ន សុខ​នី ​​អាយុ​២៨​ឆ្នាំ ​​បច្ចុប្បន្ន​រស់នៅ​ឃុំ​ចុង​ផ្លាស់ ​ស្រុក​កែវ​សីមា​ ខេត្តមណ្ឌលគិរី ​​​​បច្ចុប្បន្ន​បាន​​បញ្ជូន​ទៅ​ព្យា​បាល​​នៅ​រាជធានី​ភ្នំពេញ​ហើយ ។