រថយន្តបុក​ម៉ូតូ​បណ្តាល​ឲ្យ​យុវជន​ម្នាក់​រងរបួស​ធ្ងន់​

កណ្តាល:  រថយន្ត​ម៉ាក​តូ​រី​ស​១​គ្រឿង​បានគេច​ពី​រថយន្ត​១​គ្រឿង​ទៀត ហើយ​បាន​ជ្រុល​ទៅបុក​ម៉ូតូ១​គ្រឿង ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​​យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ នៅ​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ​។​

​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​ជិត​៦​ព្រលប់ ថ្ងៃទី​១ ខែធ្នូឆ្នាំ​២០១៥​ចំណុច​ចន្លោះ គីឡូម៉ែត្រ​លេខ​៤៣.៤៤​ភូមិ​ព្រែកត្រែង​២ ឃុំ​សំរោង​ធំស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​ជនរងគ្រោះ​មានឈ្មោះ​ឈន ក្រូច អាយុ​៣២​ឆ្នាំ មិនទាន់​ដឹង​រស់នៅ​ភូមិ ឃុំ​ណានៅឡើយ​ទេ​។ ចំណែក​ភាគី​រថយន្ត​បង្ក​មានឈ្មោះ​ឡុង ចន្ថា ភេទ​ប្រុស​អាយុ​១៩ ឆ្នាំ​នៅ​ភូមិ​ដូន​ទង់ ឃុំ​ដូន​ទង់ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។​

​មុនពេល​កើតហេតុ គេ​បានឃើញ​មាន​រថយន្ត​ម៉ាក តូ​រី​ស​ពណ៌​ស ស្លាក​លេខ ភ្នំពេញ2H.5547 បើកបរ​ក្នុងទិសដៅ​អ្នក​លឿង​-​ភ្នំពេញ​ក្នុង​ល្បឿន​លឿន​ លុះ​មកដល់​ចំណុច​ខាងលើ​បាន​បុក​ម៉ូតូ ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស្លាក​លេខ​ព្រៃវែង1.E23.55 បើកបរ​ក្នុងទិសដៅ​ភ្នំពេញ​.​អ្នក​លឿង​បណ្តាល​ឲ្យ​អ្នក​ជិៈ​ម៉ូតូ​រងរបួស​ធ្ងន់ ត្រូវបាន​ទៅ​សង្គ្រោះ​ភ្លាមៗ នៅ​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ​។​

​ក្រោយ​កើតហេតុ​សម្ថ​កិច្ច​ប៉ុស្ដិ៍​បាន​ចុះមក​ពិនិត្យ​ដល់ទី​កន្លែងកើតហេតុ​។​ការសន្និដ្ឋាន៖​ចំពោះ​ករណី​ចរាចរ​ណ៏​ខាងលើនេះ​បណ្ដាលមកពី​រថយន្ត​បាន​បើក​គេចរថយន្ត​ផ្សេង​ហើយ ជ្រុល​មក​បុក​ម៉ូតូ​នៅ​ខាងស្ដាំ​ដៃ ។ ចំណែក​មធ្យោបាយ​ទាំង​២ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ដកហូតយក​ទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​គ្នា​៕​R

រថយន្តបុក​ម៉ូតូ​បណ្តាល​ឲ្យ​យុវជន​ម្នាក់​រងរបួស​ធ្ងន់​

រថយន្តបុក​ម៉ូតូ​បណ្តាល​ឲ្យ​យុវជន​ម្នាក់​រងរបួស​ធ្ងន់​
រថយន្តបុក​ម៉ូតូ​បណ្តាល​ឲ្យ​យុវជន​ម្នាក់​រងរបួស​ធ្ងន់​

រថយន្តបុក​ម៉ូតូ​បណ្តាល​ឲ្យ​យុវជន​ម្នាក់​រងរបួស​ធ្ងន់​