រថយន្តបុក​ម៉ូតូ​បណ្តា​ឲ្យ​យុវជន​២​នាក់​ស្លាប់​និង​ម្នាក់​របួសធ្ងន់​

ភ្នំពេញ:  យុវជន​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​និង​ម្នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់ ខ​ណះដែល​ពួកគេ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត​ដែលបើក​បញ្ច្រាស់ទិស​គ្នា​ចំ​ពីមុខ​ពេញទំហឹង កាលពី​វេលា​ម៉ោង​១​និង​១០​នាទីរំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៦ នៅតាម​បណ្ដោយ​ផ្លូវព្រះមន្នីវង្ស ទល់មុខ​និង​ស្ថានទូត​បារាំង ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​មុនពេល​កើតហេតុ​គេ​បានឃើញ​មាន​យុវជន​រងគ្រោះ​ទាំង​៣​នាក់​ជិះ​មួយគ្រឿង​ម៉ាកហុងដា ស្កុប​ពី ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ ភ្នំពេញ 1AQ.1208 ជិះ​ក្នុងទិសដៅ​ពីជើង​ទៅ​ត្បួ​ង តាម​បណ្ដោយ​ផ្លូវ​ព្រះមន្នីវង្ស ក្នុង​ល្បឿន​លឿន ខ​ណះ​ពេលនោះ​ស្រាប់តែមាន​រថយន្ត​កូរ៉េ ទំងន់​៣​តោន​កន្លះ ពាក់​ស្លាក​លខ​ភ្នំពេញ 3C.6319 ដែល​បើកដឹក​បន្លែ​នៅក្នុង​រថយន្ត​ជាច្រើន ហើយ​បាន​បើកបរ​បញ្ច្រាស់ទិស​គ្នា ក៏​បុក​គ្នា​ចំពីមុខ​ពេញទំហឹង​បណ្ដាល​ឲ្យ​ម៉ូតូ​និង​អ្នកជិះ​អូស​ជិត​២០​ម៉ែត្រ បណ្តាល​ឲ្យ​យុវជន​២នាក់​ស្លាប់​ភ្លាម​នៅ​និង​កន្លែង​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​

​ក្រោយពេល​កើតហេតុ​ម្ចាស់​រថយន្ត​កូរ៉េ បាន​បើកទ្វា​រត់គេច​ខ្លូន​បាត់​។​ដោយឡែកយុវជន​ដែល​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅមន្ទី​ពេទ្យ​កាល់ម៉ែត​។ រីឯ​សព​រងគ្រោះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេហើយ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ បាន​ទំនាក់ទំនង​ទៅ​សាច់ញាតិ​ឲ្យ​មក​ទទួលយកសព​ទៅធ្វើ​បុណ្យ​។​

​ដោយឡែក​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅឯការិយាល័យ​ចរាចរណ៍​ជើងគោក​រងចាំ​ដោះស្រាយ​តាមច្បាប់​៕​R