សំរាម​នៅ​ចិញ្ចើមថ្នល់ក្រវ៉ាត់ក្រុងសៀមរាបកំពុង​ជះក្លិន​ស្អុយ​​អាសោចិ៍

ខេត្តសៀមរាប ៖ សំរាម​ជា​ច្រើន​បង្ក​ក្លិនស្អុយ​នៅ​ក្បែរ​ចិញ្ចើមថ្នល់​ក្រ​វ៉ា​ត់​ក្រុង និង​នៅ​ក្បែរ​ថ្នល់​ក្នុងភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ដែល​ជា​ខេត្ត​ទេសចរណ៍​ដ៏​សំខាន់​នៃ​ប្រទេស​កម្ពុជា និង​ជាប់​ចំណាត់ថ្នាក់​រំដួល​បី​ទង ។

តែ​ប្រសិនបើ​យើង​ពុំ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទេ​នោះ យើង​មិន​នឹក​ស្មានថា ទីក្រុង​ទេសចរណ៍​មួយ​នេះ ពោ​ពេញ​ទៅ​ដោយ​កាក​សំណល់​សំរាម​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ​ទេ​នៅ​ចំណុច​ភូមិ​ត្រពាំង​ត្រែង និង​ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀម​រាប ។

ប្រភព​ឱ្យ​ដឹង​ថា មាន​ជន​អគតិ​មួយ​ចំនួន​ដែល​តែង​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន ពុំ​បាន​គិត​ពី​ប្រយោជន៍​សង្គម​ជាតិ​ឡើយ បាន​ដឹក​កាក​សំណល់​ពី​ទីផ្សារ ជា​ពិសេស​អ្នកលក់​មាន់​រស់ និង​អ្នកលក់​បន្លែ​បាន​ដឹក​តាម​ម៉ូតូ និង​រថយន្ដ​១​បាំង​កន្លះ ច្រក​សំរាម​ក្នុង​កា​រ៉ុ​ង យក​មក​ចាក់ចោល​គរ​ដូច​ភ្ នំ​បង្ក​ក្លិនស្អុយ​អា​សោធន៍​ប៉ះពាល​ដល់​សុខភាព​ប្រជា​ពលរ​ដ្ន​អ្នក​ធ្វើ​ដំណើរ និង​អ្នក​រស់នៅ​ជិតខាង​។