ផល សោភ័ណ ត្រូវបាន​គេ​ចាត់ទុកជា​កីឡាករ​គំរូ​

ផល សោភ័ណ ត្រូវបាន​អ្នក​ស្នេហា​វិស័យ​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​ក្នុងស្រុក​ស្គាល់​ថា គេ​គឺជា​កំ ពួ​ល​កីឡាប្រដាល់​សេរី​ប្រភេទ​ទំងន់ ៦៣ ឬ​៦៤ គីឡូក្រាម របស់​ក្លឹប តា​ឡី​ដំរី​មាន​រិ​ទ្ធិ ព្រោះ​ឈាន​មកដល់​ដំណាក់កាល​នេះ រូបគេ​មិនសូវមាន​គូប្រកួត​ក្នុងស្រុក សុំ​សាកល្បង​វិជ្ជា​គុន​ឡើយ​។

ផល សោភ័ណ ត្រូវបាន​គេ​ចាត់ទុកជា​កីឡាករ​គំរូ​

ពោលគឺ​កីឡាករ​រូបនេះ​ឡើង​សង្វៀន​ម្តងៗ ដើម្បី​ស្វាគមន៍​កីឡាករ​បរទេស ហើយ​លទ្ធផល​ជាក់ស្តែង ផល សោភ័ណ ច្រើនតែ​ផ្តួល​កីឡាករ​បរទេស ដោយ​ក្បាច់​កែង ដែលជា​អាវុធ ដ៏​ពិសេស​របស់គេ​។​ ទន្ទឹមនឹង​ការទទួលបាន​កេរ្តិ៍ឈ្មោះ​ល្បី​លើស​ង្វៀន​នេះដែរ ផល សោភ័ណ ក៏ត្រូវ​បាន ទស្សនិកជន ភាគច្រើន​កោតសរសើ​ថា ជា​កីឡាករ​មានចិត្ត និង​ទម្លាប់​ល្អ ។​

ផល សោភ័ណ ត្រូវបាន​គេ​ចាត់ទុកជា​កីឡាករ​គំរូ​

យ៉ាងណាមិញ លោក នាង ស៊ី​វុត្ថា អ្នក​គ្រប់​គ្រង់​កម្មវិធី​ប្រដាល់​ស្ថានីយទូរទស្សន៍ បាយ័ន ក៏បាន ចេញ​សារ​កោតសរសើរ ផល សោភ័ណ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា “​ផល សោភ័ណ គឺជា​កីឡាករ​គំរូ ដែល​ប្អូនៗ​កីឡាករ​ស្រក​ក្រោយ គួរ​យកតម្រាប់​តាម​។ ព្រោះ រូបគេ​តែងតែបាន ហាត់​ត្រៀម​ប្រកួត​គ្រប់ពេល ដោយ​មិនមាន​ការបង្ខិតបង្ខំ​ណាមួយ​ឡើយ ហើយ​លទ្ធផល​ជាក់ស្តែង​កីឡាករ​រូបនេះ ក៏​យកជ័យ​ជំនះ ស្ទើ​តែ​គ្រប់ការ​ប្រកួត​ផងដែរ​”៕ ចន្ថា​
ផល សោភ័ណ ត្រូវបាន​គេ​ចាត់ទុកជា​កីឡាករ​គំរូ​

ផល សោភ័ណ ត្រូវបាន​គេ​ចាត់ទុកជា​កីឡាករ​គំរូ​