របៀប​ធ្វើ​សម្ល​ម្ជូរ​តុំ​យ៉ាំ​បង្គា​សម្រាប់​ពិសា​ជុំ​គ្នា​ពេល​ចូល​ឆ្នាំថ្មី​

គ្រឿង​ផ្សំ ​៖បង្គា​ស្រស់​ ៣-៤ ​ខាំ ​គល់​ស្លឹក​គ្រៃ​ ២ ​ដើម ​ផ្សិត​ចំបើង​ ១ ​ខាំ ​ក្រូចឆ្មារ ​១ ផ្លែ​​ស្លឹក​ក្រូច​សើច​ ៤​សន្លឹក​ គ្រឿង​តុំ​យ៉ាំ ​១​កញ្ចប់​ ទឹក​ស៊ុប​ ៤ ​ចាន​ចង្កឹះ ​ម្ទេស​ស្រស់​ ៥ ​គ្រាប់​ ទឹកត្រី​ កន្លះ​ស្លាប​ព្រា​បាយ ​អំបិល​ កន្លះ​ស្លាបព្រា​បាយ ​ស្ករស ​កន្លះ​ស្លាប​ព្រាបាយ​ ម្សៅស៊ុប​ កន្លះ ស្លាប ព្រា បាយ ។
វិធី ធ្វើ  ៖ ១. យក បង្គា ស្រស់ ធ្វើ ឲ្យ ស្អាត  គល់ ស្លឹក គ្រៃ ហាន់ បញ្ឆិត ក្រាស់ៗ បន្តិច ២. ដាំ ទឹក ស៊ុប ឲ្យ ពុះ   រួច ដាក់ គ្រឿង ផ្សំ ខាង លើ ចូល  មាន គល់ ស្លឹក គ្រៃ  ស្លឹក ក្រូច សើច  ក្រូច ឆ្មារ  គ្រឿង តុំយ៉ាំ  ទឹកត្រី  អំបិល  ស្ករស  ម្សៅស៊ុប  ផ្សិត ចំបើង  បង្គា  ម្ទេស ស្រស់  ទុក ឲ្យ ទឹក ពុះ  ឆ្អិន សាច់ បង្គា ល្មម ។ បើ ឆ្អិន អស់ ហើយ  ប្រិយ មិត្ត អាច ភ្លក់ រសជាតិ ជូរ  ហឹរៗ  និង ប្រៃ បន្តិច  សម្លម្ជូរ ពណ៌ ក្រហម ឆ្អិន ឆ្អៅ មួយ នេះ បាន ជា ការ ស្រេច  ដូច រូប ខាង ក្រោម នេះ អញ្ចឹង ៕
របៀប​ធ្វើ​សម្ល​ម្ជូរ​តុំ​យ៉ាំ​បង្គា​សម្រាប់​ពិសា​ជុំ​គ្នា​ពេល​ចូល​ឆ្នាំថ្មី​

  អត្ថបទ៖ ដេវីដ

  • របៀប​ធ្វើ​សម្ល​ម្ជូរ​តុំ​យ៉ាំ​បង្គា​សម្រាប់​ពិសា​ជុំ​គ្នា​ពេល​ចូល​ឆ្នាំថ្មី​已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/01/02  Category:ជីវិតនិងសង្គម