Harry Styles ​និង​ Kendall Jenner ​ផ្អែមល្ហែម​​ជាមួយ​គ្នា​ក្នុង​អាង​ហែលទឹក

Harry Styles ​និង​ Kendall Jenner ​ផ្អែមល្ហែម​​ជាមួយ​គ្នា​ក្នុង​អាង​ហែលទឹក

បុរស​សង្ហា​ Harry Styles ​និង​តារា​ម៉ូដែល​ល្បី​ឈ្មោះ ​Kendall Jenner ​បាន​ចំណាយ​ពេល​​ក្នុង​អាង​ហែល​ទឹក​លើ​នាវា​កម្សាន្ត​រួម​គ្នា​​នៅ​មុន​ឆ្លង​ឆ្នាំ​ថ្មី​បន្តិច ​ដែល​នេះ​បង្ហាញ​ពី​ទំនាក់ទំនង​​​កាន់​តែ​ជិតដិត​រវាង​តារា​ល្បី​ទាំង​ពីរ។

 

​​នៅ​ពេល​ចំណាយ​ពេល​ងូត​ទឹក​ លើ​​​នាវា​កម្សាន្ត​​ពេល​ Kendall ​លេង​អស់​ចិត្ត​ នាង​បាន​​​ដើរ​ឡើង​តាម​ជណ្ដើរ​​ទៅ​សម្អាត​ខ្លួន​ចេញ​ហើយ​ ​​តែ​​បុរស​សង្ហា​សមាជិក​ One Direction ​ហាក់​មិន​អស់​ចិត្ត​ក៏​ទាញ​ជើង​នាង​ចង់​ឲ្យ​ចុះ​មក​លេង​បន្ត​ជាមួយ​ខ្លួន​តទៅ​ទៀត។ ​អ្នក​ទាំង​ពីរ​ហាក់​រីករាយ​នឹង​ការ​លេង​ជាមួយ​គ្នានេះ​ជា​ខ្លាំង​ដោយ​បង្ហាញ​ស្នាមញញឹម​យ៉ាងសប្បាយ។

 

​អ្នក​ទាំង​ពីរ​ហាក់​កំពុង​មាន​មនោសញ្ចេតនា​ដ៏​ផ្អែមល្ហែម​រួម​គ្នា​​ជា​ថ្មី ​ក្រោយ​​ទាក់ទង​គ្នា​បាន​បន្តិច​កាល​ពី​ឆ្នាំ ​២០១៣ ​​និង​សម្រេច​ដើរ​ចេញ​រៀងខ្លួន។

 

Harry Styles ​និង​ Kendall Jenner ​ផ្អែមល្ហែម​​ជាមួយ​គ្នា​ក្នុង​អាង​ហែលទឹក ​​

 

​​​​ក្នុង​ដំណើរ​កម្សាន្ត​មុន​ឆ្លង​ឆ្នាំ​នោះ​ក៏​លេច​ចេញ​វត្តមាន​ម្ដាយ​របស់​តារា​ទាំង​ពីរ​នៅ​លើ​នាវា​កម្សាន្ត​នោះ​ដែរ ​ដែល​នេះ​អាច​បង្ហាញ​ពី​សម្ពន្ធភាព​​កាន់​តែ​ស៊ី​ជម្រៅ​រវាង​អ្នក​ទាំងពីរ។ ​​ទោះ​ជា​យ៉ាង​ណា ​ភាគី​ទាំង​ពីរ​មិន​ទាន់​ចេញ​មក​បកស្រាយ​នៅ​ឡើយ​ថា ​ទំនាក់ទំនង​រវាង​ពួកគេ​ជា​ស្នេហា​ ឬ​គ្រាន់​ជា​មិត្ត​ធម្មតា។ ​

 

Harry Styles ​និង​ Kendall Jenner ​ផ្អែមល្ហែម​​ជាមួយ​គ្នា​ក្នុង​អាង​ហែលទឹក

 

ចុះ​បើ​ពួកគេ​ ​ទាក់ទង​គ្នា​មែន ​តើ​ប្រិយមិត្ត​របស់​តារា​ទាំង​ពីរ​គាំ​ទ្រ​ឬ​អត់?

 

ប្រែ​សម្រួល៖ ​ប្រាក់ ចាន់សីហា
ប្រភព៖ ​Dailymail