អ្នក​លេង​អ៊ីនធឺណិត​រំភើប​ជំនួស​បុរស​ គ ថ្លង់ ​ដែល​មាន​កូន​លើក​ដំបូង​

អ្នក​លេង​អ៊ីនធឺណិត​រំភើប​ជំនួស​បុរស​ គ ថ្លង់ ​ដែល​មាន​កូន​លើក​ដំបូង​

កាល​ពី​ថ្មីៗ​នេះ​មាន​​វីដេអូ​បែប​មនោសញ្ចេតនា​មួយ​ត្រូវ​បាន​គេ​បង្ហោះ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ Youtube ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​មួយ​ចំនួន​​ស្រក់​ទឹក​ភ្នែក​ពេល​ទស្សនា​រួច។

 

 

វីដេអូ​នោះ​គឺ​បង្ហាញ​ពី​​បុរស​ គ​ ថ្លង់​ ​ឈ្មោះ​ថា​ David Welch ​​ដឹង​ថា​​ប្រពន្ធ​របស់​ខ្លួន​មាន​ផ្ទៃ​ពោះ​ជា​លើក​ដំបូង។ ប្រពន្ធ​របស់​គាត់​បាន​ឲ្យ​ថង់​បៃតង​មួយ​ ​ដើម្បី​ជា​តម្រុយ​ចង់​ប្រាប់​ថា​ខ្លួន​មាន​ផ្ទៃ​ពោះ។ បន្ទាប់​ពី​បាន​ប្រទះ​ឃើញ​តម្រុយ​ជា​ច្រើន​រួច​ ចូល​ដល់​តម្រុយ​ចុង​ក្រោយ​ធ្វើ​ឲ្យ​គាត់​ស្រឡាំងកាំង នោះ​គឺ​​ឧបករណ៍​ពិនិត្យ​ផ្ទៃ​ពោះ​បង្ហាញ​ថា​វិជ្ជមាន។

 

អ្នក​លេង​អ៊ីនធឺណិត​រំភើប​ជំនួស​បុរស​ គ ថ្លង់ ​ដែល​មាន​កូន​លើក​ដំបូង​

 

ជា​ចុង​ក្រោយ​ប្រពន្ធ​របស់​គាត់​បាន​ហុច​​កាតមួយ​​ដោយ​សរសេរ​ពាក្យ​ថា​៖ “Surprise Daddy”។ ដែល​មាន​ន័យ​ថា​ “ភ្ញាក់​ផ្អើល​ទេ​លោក​ប៉ា?” ពេល​នោះ​ហើយ​គាត់​ក៏​បាន​សម្ដែង​អារម្មណ៍​រំភើប​រីករាយ​លាយ​ឡំ​ដោយ​ទឹក​ភ្នែក៕​​​​​​​​

 

ចុច​អាន៖ ទិដ្ឋភាព​អស្ចារ្យ​ពី​ការ​ប្រារព្ធ​បុណ្យ​ឆ្លងឆ្នាំ​នៅ​ជុំវិញ​ពិភពលោក យប់មិញ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DailyMail​​​​​​