ខ្វែងគំនិតគ្នា រឿងប្រជល់មាន់ វាយគ្នារបួស ៣នាក់ ជាប់ខ្នោះ ២នាក់

កណ្តាល៖ ក្រុមអ្នកញៀនល្បែង ប្រជល់មាន់ ៥នាក់ វាយតប់គ្នាដោយ យកពិលឆក់បណ្តាល ឲ្យរងរបួស ៣នាក់ ត្រូវនគរបាលឃាត់ខ្លួន ២នាក់ កាលពីម៉ោង ២០និង៣០នាទី យប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះមានគ្នា ៣នាក់ ទី១.ឈ្មោះ ស្រ៊ុន មករា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ, ទី២.ឈ្មោះ ស្រ៊ុន ចិន្តា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកសិករ, និងទី៣.ឈ្មោះ បូណា គីមហ៊ី ភេទ ប្រុស អាយុ២០ឆ្នាំ អ្នកទាំង ៣នៅភូមិ ឃុំ កើតហេតុជាមួយគ្នា។ ជនសង្ស័យមានគ្នា ២នាក់ ទី១.ឈ្មោះ ជឺន រ៉ុម ភេទប្រុសអាយុ៦០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន, ទី២. ឈ្មោះ រ៉ុម វណ្ណារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ មានមុខរបរជា បុគ្គលិកក្រុមហ៊ុន អ្នកទាំង ២នាក់ រស់នៅក្នុងភូមិ ឃុំ កើតហេតុជាមួយគ្នា។

នគរបាលបានបន្តថា មុនពេលកើតហេតុ ឈ្មោះ បូណា គីមហ៊ី បានទូរស័ព្ទទៅឈ្មោះ រ៉ុម វណ្ណារ៉ា ណាត់គ្នា និយាយ ពីរឿង ទៅជល់មាន់ ពេលនោះក៏មានទំនាស់ពាក្យសំដី គ្នាតាមទូរសព្ទ័ក្រោយមក ជនសង្ស័យទាំង ២នាក់បាន ទៅសួរនាំឈ្មោះ បូណា គីមហ៊ី ដល់មុខផ្ទះ ក៏មានទំនាស់ពាក្យសំដីគ្នា ចូលវាយប្រតាយប្រតប់គ្នា ពេលនោះឈ្មោះ ជឺន រ៉ុម បានយក ពិលឆក់ ទៅឆក់លើជនរងគ្រោះទាំង ៣នាក់ បណ្តាលឲ្យរងរបួស ដួលដេក ទៅនឹងដី រួចបានទៅ ទាត់ជនរងគ្រោះ ម្នាក់បន្ថែមទៀត។ ក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ ចុះទៅដល់ រួចបានឃាត់ខ្លួន ជន សង្ស័យទាំង ២នាក់ យកមកសាកសួរ និងកសាងសំណុំរឿង ចាត់ការទៅតាមផ្លូវច្បាប់៕

ខ្វែងគំនិតគ្នា រឿងប្រជល់មាន់ វាយគ្នារបួស ៣នាក់ ជាប់ខ្នោះ ២នាក់

ខ្វែងគំនិតគ្នា រឿងប្រជល់មាន់ វាយគ្នារបួស ៣នាក់ ជាប់ខ្នោះ ២នាក់
ខ្វែងគំនិតគ្នា រឿងប្រជល់មាន់ វាយគ្នារបួស ៣នាក់ ជាប់ខ្នោះ ២នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត