ស៊ុ សុម៉ាលី ពីតារាសម្តែងក្លាយ ទៅជាអ្នកលក់ឡេ តាម Online

ភ្នំពេញ៖ អតីតតារាដែលធ្លាប់មាន ឈ្មោះបោះសំឡេងខ្លាំង តាមរយៈរឿង «កូនឥតខាន់ស្លា» អ្នកនាង ស៊ុ សុម៉ាលី ក្រោយពីបានរៀបការសាងគ្រួសារ កាលពីពេល កន្លងទៅនេះមក ការងារសិល្បៈរបស់នាង ហាក់មានការថមថយ ធ្លាក់ស្ងាត់ការងារមិនដូចមុនពេល ដែលនាងរៀបការនោះទេ ។

ក្រោយពីតារាស្រី ដែលមានភាពក្រមិចក្រមើម រួសរាយរាក់ទាក់ នាង ស៊ុ សុម៉ាលី រៀបការមកនាងធ្លាប់ បានបង្ហាញពី មហិច្ឆតាចង់ស្រវ៉ា ចាប់យកអាជីពសិល្បៈវិញ ដែលតែការវិលមកវិញរបស់នាង ហាក់ដូចជាមិនសូវទទួល បានការគាំទ្រច្រើន ដូចពេលមុនឡើយ ម្យ៉ាងស្វាមីនាងក៏មិនចង់ឲ្យភរិយា រូបស្អាតវិលមកចាប់អាជីពសិល្បៈ ព្រោះខ្លាចបុរសផ្សេងប៉ះសាច់ភរិយានោះ នាងក៏បានងាកទៅបង្កើត មុខជំនួញថ្មីធ្វើជាអ្នកលក់គ្រឿងឡេ, សំលៀកបំពាក់, កំរាលពូកតាម Online វិញ ដើម្បីផ្គាប់ចិត្តស្វាមី ។

តាមរយៈការបង្ហោះសារ ផ្សព្វផ្សាយពីផលិតផល របស់ខ្លួននៅលើ Facebook អតីតតារាសម្តែងនាង ស៊ុ សុម៉ាលី បានសរសេរថា «ព្យាយាមដើម្បីគ្រួសារ មានបងប្អូនណាចង់បាន សាច់សរស្អាតម៉ត់រលោង ដូចធម្មជាតិទេ ហើយពិសេសនោះ គឺសរក្នុងរយៈពេលដល់ខ្លី បងប្អូនទាំងអស់អាចទំនាក់ទំនង នាងខ្ងុំបានណានាងខ្ងុំមានឡេលាយរូបមន្តពិសេសធានាថា មិនធ្វើឲ្យលោកអ្នកខកបំណងឡើយ…» ។

អាជីពជាអ្នកលក់ទំនិញតាម Online នេះ សម្រាប់អ្នកសិល្បៈគឺមានច្រើននាក់ណាស់ មិនមែនមានតែ តារាសម្តែងស្រីវ័យក្មេង អ្នកនាង ស៊ុ សុម៉ាលី នោះទេ ដែលភាគច្រើនអ្នកសិល្បៈបានយក ជំនាញក្នុងការថែទាំសម្រស់របស់ខ្លួន ដូចជាការថែរក្សាសម្រស់ តាំងពីចុងសក់ដល់ចុងជើង ការតុបតែងខ្លួន ជាមួយសំលៀកបំពាក់ស្អាតថ្មីប្លែក ដែលធ្វើខ្លួនឯងនិងនាំចូលពីក្រៅប្រទេស មកធ្វើជាជំនួញលក់តាម Online ដើម្បីបង្កើនប្រាក់ចំណូលហើយ ការងារនេះគឺពួកគេធ្វើ នៅពេលដែលទំនេរពីការងារសិល្បៈ ៕