​ហេតុផល​ដែល​អ្នក​មិន​គួរប្រើ​ដប​ទឹកប្លា​សិ្ទច​ពីរដង​

​ហេតុផល​ដែល​អ្នក​មិន​គួរប្រើ​ដប​ទឹកប្លា​សិ្ទច​ពីរដង​

​ដប​ទឹកប្លា​សិ្ទច​បាន​ក្លាយទៅជា​របស់​ប្រើប្រាស់ដ៏​ពេញនិយ​មមួយ​សម្រាប់​ដាក់​ទឹក​ទទួលទាន​គ្រប់​ទីកន្លែង​។ យើង​អាច​យក​វា​តាម​ខ្លួន​ទៅ​កន្លែង​ធ្វើការ កន្លែង​ហាត់ប្រាណ ដើរ និង​តែងតែ​អាច​មាន​ភេសជ្ជៈ​ដើម្បី​ផ្គត់ផ្គង់​ភាព​ស្រស់ស្រាយ​យើង​បាន​។ យើង​ដឹង​ថា ការ​ញ៉ាំ​ទឹក​គឺជា​រឿ​សំខាន់ ដូច្នេះ​យើង​ក៏​មាន​ទម្លាប់​មួយ​ដាក់​ទឹក​មួយ​ដប​តាម​ខ្លួន​គ្រប់​ពេល​ទៅ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នកវិទ្យាសាស្ត្រ​និយាយថា​យើង​មិនគួរណា​ប្រើ​ដប​ប្លា​ស្ទិច​ដដែលៗ​ច្រើនដង​ឡើយ​ព្រោះ​វា​អាច​នាំ​ឱ្យ​ខូចសុខភាព​បាន​។ បើសិន​ជា​អ្នក​កំពុងតែ​ឆ្ងល់​អំពី​រឿង​នេះ​នោះ យើង​នឹង​ផ្តល់​ជា​អំណះអំណាង​តាមបែប​វិទ្យាសាស្ត្រ​ពីរ​ប្រភេទ​ដែល​នឹង​ជួយ​ឱ្យ​អ្នក​គិត​ឡើង​វិញ​អំពី​ការប្រើ​ដប​ផ្លាស្ទិ​ចម្តង​ហើយ​ម្តងទៀត​។

វា​ជា​ឋានសួគ៌​នៃ​បាក់តេរី​
នៅពេល​ដប​ផ្លា​ស្ទិច​ក្តៅ និង​សើ​មរឹមៗ នោះ​វា​នឹង​ងាយ​ឱ្យ​បាក់តេរី​បំបែក​ខ្លួន​បាន​កាន់តែ​លឿន ហើយ​វា​ក៏​ជា​ហេតុផល​មួយ​ដែល​យើង​គួរតែ​យកចិត្តទុកដាក់​បន្ថែម​ទៅលើ​ដប​ផ្លា​ស្ទិច ព្រោះ​វា​ជា​មជ្ឈដ្ឋាន​ដ៏​ល្អ​ឯក​មួយ​សម្រាប់​បាក់តេរី​រស់នៅ​។

អ្វី​ដែល​គ្រោះថ្នាក់​បំផុត​នោះ​គឺថា មាត់​ដប​ទឹក​តែម្តង ព្រោះ​វា​ជា​កន្លែង​ដែល​ប៉ះពាល់​នឹង​មាត់​របស់​យើង​ជាមួយ​នឹង​គម្លាត​ដ៏​ធំ​មួយ​នៃ​ការបើក​បញ្ចូល​ឱ្យ​បាក់តេរី​ជ្រាត់​ជ្រែ​កតា​មមាត់​ដបនោះ​តែម្តង​។ ដូច្នេះ យើង​បាក់តេរី​នោះ​ចេញពី​មាត់​របស់​យើង​ដ៏​ផ្ទាល់​តែម្តង​។

សារធាតុ Polyethylene Terephthalate
យើង​ច្រើន​តែ​លាង​សម្អាត​ដប​ទឹក​ទាំងនេះ​ដើម្បី​កំចាត់​បាក់តេរី ហើយ​ពេល​ខ្លះ​យើ​ក៏​ប្រើ​ទឹក​ក្តៅស្រុះ​ទៀត​ដើម្បី​កាន់តែ​មាន​មាន​សុវត្ថិភាព​។ នោះ​ហើយ​គឺជា​ករណី​ដែល​អ្នក​សាង​កំហុស​កាន់តែ​ធំ​។ ដប​ប្លា​ស្ទិច​ដែល​ប្រើ​ហើយ​បោះចោល​ទាំងនេះ​ត្រូវបាន​បង្កើតឡើង​ដោយ​សារធាតុ​ម្យ៉ាង​ឈ្មោះថា Polyethylene Terephthalate ដែល​វា​អាច​ខូច​គុណភាព និង​បញ្ចេញ​សារធាតុ Phthalates ចូល​ទៅក្នុង​ទឹក​ដែល​អ្នក​ច្រក​នោះ​។ សារធាតុ Phthalates អាច​បង្ក​បញ្ហា​ធ្ងន់ធ្ងរ​ដល់​សុខភាព​មួយចំនួន​។ ដប​ប្លា​ស្ទិច​នេះ​មិន​ត្រូវបាន​បង្កើតឡើង​ដើម្បី​ធន់​នឹង​សីតុណ្ហភាព​ខ្ពស់​ឡើយ ហើយ​វា​ក៏​នឹង​បង្ក​ជា​សារធាតុ​គីមី​គ្រោះថ្នាក់​ជាច្រើន​ហូរ​ចូល​ទៅក្នុង​ទឹក​របស់​យើង​ផង​ដែរ​។

បើសិន​ជា​អ្នក​ចាក់ទឹក​ចូលទៅក្នុង​ដប​ប្លា​ស្ទិច​នោះ​ម្តង ឬ​ពីរ​ដងនោះ ច្បាស់​ណាស់​វា​នឹង​មិន​អាច​សម្លាប់​អ្នក​បាន​ឡើយ ប៉ុន្តែ​កុំ​ធ្វើ​វា​ញឹកញាប់​ពេក​អី​។ វា​នឹង​ល្អ​ឡើង​វិញ​បើសិន​ជា​អ្នក​ជ្រើសរើស​ដប​ទឹក​ណា​ដែល​មាន​មុខងារ​សម្រាប់​ប្រើ​ម្តង​ហើយ​ម្តងទៀត​នោះ ដូចជា​ដប​ទឹក​ដែល​មាន​ការបញ្ជាក់​ថា Eco-Friendly Non-toxic Material ជាដើម​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី02  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។