នាយឧត្តមសេនីយ៍ ម៉ឹង សំផន នាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនអនុសាខា កាកបាទក្រហមកម្ពុជា ក្រុងបាវិត

ស្វាយរៀង៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងារ ចុះជួយមូលដ្ឋាន ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ នេះ បាននាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនអនុសាខា កាកបាទក្រហមកម្ពុជា ក្រុងបាវិត។
អំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលផ្តល់ជូនតាមរយៈ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រួមមាន អង្ករ ៥តោន ត្រីខ ៣កេស មី១០០កេស សារុង១០០ ក្រម៉ា១០០ និងថវិកាចំនួន ៥លានរៀល។

នាយឧត្តមសេនីយ៍ ម៉ឹង សំផន អនុប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយមូលដ្ឋាន ខេត្តស្វាយរៀង បានមានប្រសាសន៍ថា អំណោយមនុស្សធម៌ និងថវិការបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត យកមកផ្តល់ជូនអនុសាខា កាកបាទក្រហមកម្ពុជា ក្រុងបាវិត នៅពេលនេះ គឺដើម្បីឱ្យអនុសាខា មានលទ្ធភាពចុះជួយបន្ទាន់ដល់មូលដ្ឋាន ភូមិ-ឃុំ ក្នុងក្រុងបាវិត ជួយប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយ ប្រជាពលរដ្ឋមាន ជីវភាពខ្វះខាត ទីទ័លក្រ និងមានបញ្ហាលំបាកផ្សេងៗ។

រដ្ឋលេខាធិការ ក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានមានប្រសាសន៍ បញ្ជាក់បន្ថែមទៀតថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជានិច្ចកាលតែងតែ គិតគូអំពីសុខទុក្ខប្រជាពលរដ្ឋ គ្រប់ទីតំបន់ ជាពិសេសសម្តេច តែងយកចិត្តទុក្ខដាក់ចំពោះ បងប្អូនប្រជាពលរដ្ឋទីទ័លក្រ មានជីវភាពខ្វះខាត សម្តេចតែងឱ្យក្រុមការងារកាកបាទក្រហម ចុះទៅដល់មូលដ្ឋាន ដើម្បីនាំយកអំណោយមនុស្សធម៌ មានជាស្បៀងអាហារ សំភារ: និងថវិកា ដើម្បីផ្តល់ជូនឱ្យពួកគាត់ដោះស្រាយជីវភាពមួយរយ:ពេលខ្លី។

នាយឧត្តមសេនីយ៍ ម៉ឹង សំផន ក៏បានបញ្ជាក់ទៀតថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន គឺបានរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយកាត់បន្ថយភាពក្រីក្រ ពោលធ្វើយ៉ាងណាមិនឱ្យមាន ប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ នោះទេ ដែលស្របទៅនឹងអនុសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន៕