គន្លឹះ​៥យ៉ាង​ ពី​អ្នក​ឯកទេស​សំនៀង​ច្រៀង​ ដើម្បី​រ​ក្សា​សម្លេង​របស់​អ្នក​ឱ្យ​មាន​សុខភាព​ល្អ​

តើ​វិធី​អ្វីខ្លះ ​ដែល​អ្នក​គួរ​អនុវត្ដ​ដើម្បី​រក្សា​ទឹក​ដម​សម្លេង​របស់​អ្នក​ឱ្យ​មាន​សុខភាព​ល្អ ​សម្រាប់​ប្រលង​ច្រៀង​ ការសម្ដែង​ និង​ការ​ចូល​រួម​​កម្ម​វិធី​ប្រកួត​ប្រជែង​ផ្សេងៗ​ទៀត​? នៅ​ក្នុង​ការ​ប្រារព្ធ​ទិវា​សម្លេង​ពិភព​លោក​ លោក​ស្រី​វេជ្ជបណ្ឌិត​ Wendy ​LeBorgne ​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​ជំងឺ​សម្លេង​ និង​ជា​អ្នក​ឯក​ទេស​ផ្នែក​សម្លេង​ច្រៀ​ង​ ចូល​រួម​ចែក​រំ​លែក​នូវ​គន្លឹះ​សំខាន់​ៗ ៥ ​យ៉ាង​របស់​លោកស្រី​ ដើម្បី​ជួយ​ដល់​អ្នក​ក្នុង​កា​រ​ថែ​រក្សា​សម្លេង​ឱ្យ​មាន​សុខភាព​ល្អ​។

គន្លឹះ​៥យ៉ាង​ ពី​អ្នក​ឯកទេស​សំនៀង​ច្រៀង​ ដើម្បី​រ​ក្សា​សម្លេង​របស់​អ្នក​ឱ្យ​មាន​សុខភាព​ល្អ​

១. បង្វិក​សម្លេង​ និង​រាង​កាយ​រ​បស់​អ្នក​ឱ្យ​ដូច​អត្តពលិក​៖ ចូរ អនុវត្ដ តិក និក ច្រៀង​ឱ្យ​បាន​ត្រឹម​ត្រូវ​ មិន​គួរ​ប្រើ​សម្លេង​ឱ្យ​លើស​​ព្រំដែន ​សម្រាក​ឱ្យ​បាន​ច្រើន ​និង​ទទួល​ទាន​របប​អាហារ​ឱ្យ​មាន​តុល្យភាព​ និង​ល្អ​ប្រសើរ​ចំពោះ​សុខភា​ព។ តារា​ចម្រៀង ​គឺ​ដូច​ជា​គ្រូ​បង្ហាត់​ឱ្យ​ប្រើ​សម្លេង​ដូច្នោះ​ដែរ​ ដែល​ធ្លាប់​ឆ្លង​កាត់​ដំណាក់​កាល​លិល្បៈ​ បត់​បែន ​ភាព​ស្រួល​ ឬ​ពិបាក​យ៉ាង​ជាក់​ស្ដែង​។ គ្រូ​បង្ហាត់​ គឺ​ជា​ក្រុម​មនុស្ស​ដែល​ទទួល​បាន​ការ​បង្វិក​ដ៏​ក្រិត្យ​ក្រម​ ដែល​ប្រើ​ពេល​វេលា​ច្រើន​ម៉ោង​ដើម្បី​ធ្វើ​ឱ្យ​ល្អ​ឥត​ខ្ចោះ​នូវ​ជំនាញ​របស់​ខ្លួន​ និង​មាន​លក្ខណៈ​អស្ចារ្យ​ជាង​សាធារណៈជនទូទៅ ក្នុងការតស៊ូរនឹងការរងរបួស។ ចំណែកឯតារាចម្រៀងអាជីពគ៏ទទួលរងនូវហានិភ័យស្រដៀងគ្នានេះដែរ ហើយចាំបាច់ត្រូវតែរក្សានូវកាលវិភាគអនុវត្ដយ៉ាងមានក្រិត្យក្រម និងមានចន្លោះពេលដើម្បីសម្រាក និងថ្នមសម្លេងឱ្យបានដូចដើមវិញដើម្បីច្រៀងឱ្យពិរោះនៅក្នុងកម្រិតល្អប្រសើរបំផុត មិនថាកាលៈទេសៈណានោះទេ។២. អនុញ្ញាតឱ្យសម្លេងរបស់អ្នកបត់បែនចុះ៖ ការព្យាយាមត្រាប់តាមសម្លេង ឬស្តាយច្រៀងរបស់តារាចម្រៀងណាម្នាក់ អាចតម្រូវឱ្យអ្នកច្រៀង ឬធ្វើសម្លេងឱ្យហួសពីកម្រិតសមត្ថភាពសរីរសាស្រ្ដ ឬកម្រិតជំនាញប្រើសម្លេងបច្ចុប្បន្ន។ ការត្រាប់តាមដូច្នេះអាចបណ្ដាលឱ្យរបួសសម្លេង។ ម្យ៉ាងទៀតត្រូវចងចាំថា ប្រសិនបើអ្នកធ្វើត្រាប់តាមតារាចម្រៀងណាម្នាក់ ដែលល្បីល្បាញរួចហើយ គឺតារាចម្រៀងនោះរកកម្រៃបានជាច្រើនលានហើយ។ អ្នកចង់ក្លាយខ្លួនជាតារាចម្រៀងបន្ទាប់ ដែលគេជួលទៅឱ្យច្រៀង មិនមែនគ្រាន់តែជាអ្នកយកត្រាប់តាមគេតែម្យ៉ាងនោះទេ។៣. សាកស្ទាបស្ទង់សមត្ថភាពសម្លេងរបស់អ្នក៖ នៅពេលអ្នកត្រៀមខ្លួនសម្រាប់ការសម្ដែង ឬរដូវកាលប្រលង អ្នកត្រូវសាកល្បងសមត្ថភាព ឬសមសម្លេងរបស់អ្នកជាមុន។ អ្នកមិនគួរគិតដើម្បីព្យាយាមធ្វើលំហាត់ប្រាណទាំងអស់នៅឯក្លិបតែមួយថ្ងៃរយៈពេល៥ម៉ោង ដែលលំហាត់ប្រាណនោះអ្នកត្រូវធ្វើម្ដងក្នុងមួយសប្ដាហ៍។ ជំនួសមកវិញ អ្នកគួរប្រើពេលវេលាច្រៀង និងហាត់ប្រាណក្នុងកម្រិតតិចតួច(៣០ ទៅ៤០នាទី) ជារៀងរាល់ថ្ងៃ ដោយត្រូវពង្រឹងជំនាញប្រើសាច់ដុំ និងភាពអំណត់ឱ្យមានការរីកចម្រើនជាលំដាប់។ នៅពេលអ្នកមានការវិវត្ដន៍ អ្នកនឹងអាចបង្កើនបរិមាណនៃពេលវេលាព្រមទាំងមានអំណត់នឹងការលំបាក នៃជំនាញប្រើសម្លេង។៤. ចៀសវាងអាកប្បកិរិយាធ្វើឱ្យប៉ះទង្គិចដល់ខ្សែសម្លេងដូចជា ស្រែក និយាយលឺៗ និងច្រៀងលឺៗ៖ នៅពេលអ្នកដំឡើងសម្លេងលឺខ្លាំង ខ្សែសម្លេងរបស់អ្នករំពងយ៉ាងខ្លាំង(ប្រៀបដូចជាអ្នកទះដៃខ្លាំងៗ លឺ និងលឿនដូច្នោះដែរ)។ ក្រោយពេលអ្នកបែបនោះមួយសន្ទុះ សរសៃសម្លេងរបស់អ្នកចាប់ផ្ដើមមានប្រតិកម្មចំពោះការប៉ះទង្គិច ដោយប្រែទៅជាប៉ោងឡើង និងមានពណ៌ក្រហម។ ការប៉ះទង្គិចសរសៃសម្លេងរយៈពេលយូរអាចនាំឱ្យមានការប្រែប្រួលសរសៃសម្លេងដូចជាធ្វើឱ្យមានដុំពកតូចៗលើសរសៃសម្លេងជាដើម។
៥. ត្រូវរក្សាបំពង់កឱ្យមានសំណើមគ្រប់គ្រាន់៖ ត្រូវឱ្យប្រាកដថា អ្នកទទួលទានភេសជ្ជៈមិនផ្ទុកជាតិកាហ្វេអ៊ីនឱ្យបានច្រើនក្នុងមួយថ្ងៃៗ។ ដូច្នេះអ្វីដែលអ្នកទទួលទានមិនប៉ះពាល់ដល់សរសៃសម្លេងរបស់អ្នកនោះឡើយ ហើយការមានសំណើមគ្រប់គ្រាន់នៅក្នុងមាត់ស្លេសដើរនាទីដូចប្រេងរំអិល មានលក្ខណៈខុសពីភាពស្អិត ដែលធ្វើឱ្យងាយស្រួលក្នុងការច្រៀង៕ 

អត្ថបទ៖ ដេវីដ