ចែក​វិញ្ញាបនបត្រ ដល់​សិក្ខាកាម ជា​សមាជិកសមាគម អ្នកបើកបរ​ដឹកជញ្ជូន​ភ្ញៀវទេសចរ និង​សិក្ខាកាម​អ្នកបកប្រែ​ភាសា​កូរ៉េ​

​សៀមរាប:  វិញ្ញាបនបត្រ​បញ្ជាក់ការសិក្សា ត្រូវបានធ្វើ​ពិធី​ចែកជូន ដល់​សិក្ខាកាម ដែលជា​អ្នកបើកបរ ដឹក​ភ្ញៀវទេសចរ ប្រចាំ​ព្រលានយន្តហោះ អន្តរជាតិ​សៀមរាប និង​អ្នកបកប្រែ​ភាសា​កូរ៉េ​។

​ពិធី​ចែក​វិញ្ញាបនបត្រ​នេះ ធ្វើឡើង​នៅ​ព្រលប់​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​សកលវិទ្យា​ល័យ អង្គរ​ខេត្តសៀមរាប ក្រោម​អធិបតីភាព លោក​ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប​។​
​    ​
​លោក​ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង​ជា​សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​អង្គរ បាន​មានប្រសាសន៍ថា ថ្ងៃនេះ មន្ទីរ​ទេសចរណ៍ ខេត្តសៀមរាប និង​សាកលវិទ្យាល័យ​អង្គរ បានរៀបចំ​ពិធី​ចែក​វិញ្ញាបនបត្រ ជូន​ដល់​សិក្ខាកាម ជា​សមាជិកសមាគម អ្នកបើកបរ​ដឹកជញ្ជូន ភ្ញៀវទេសចរ ប្រចាំ​ព្រលានយន្តហោះ ខេត្តសៀមរាប ចំនួន​៣​វគ្គ មាន​សិក្ខាកាម សរុប​៣២៤​នាក់ និង​សិក្ខាកាម អ្នកបកប្រែ​ភាសា​កូរ៉េ លើក​ទី​៥ ដែលមាន​ចំនួន​១១៦​នាក់ ដែល​បាន​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល រយៈពេល​កន្លងមក នៅ​សាកលវិទ្យាល័យ​អង្គរ ដោយ​ទទួលបាន​លទ្ធផល ជោគជ័យ​។​
​    ​
​លោក​ឧកញ៉ា សៀង ណាំ បាន​មានប្រសាសន៍ថា លោក​សូម​កោតសរសើរ ចំពោះ​ក្រសួងទេសចរណ៍ និង​មន្ទីរ​ទេសចរណ៍ ដែល​បាន​សហការ​ជាមួយ សាកលវិទ្យាល័យ​អង្គរ រៀបចំ​បណ្តុះបណ្តាល​នេះ​ឡើង ដើម្បី​ផ្តល់នូវ​ចំពោះ​ដឹង ជូន​ដល់​សិក្ខាកាម​ទាំងអស់ ឲ្យ​ទទួលបាន​ជំនាញ​ច្បាស់លាស់ ក្នុងការ​ប្រកបមុខរប​រ​របស់ខ្លួន និង​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរឡើង ទាំង​សុខភាព និង​សុវត្ថិភាព ជូន​ភ្ញៀវទេសចរ ដែល​មក​ទស្សនា នៅ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ខេត្តសៀមរាប​យើង និង​ក៏​សូម​កោតសរសើរ ចំពោះ​សិក្ខាកាម​ទាំងអស់ ដែល​បាន​លះបង់​ពេលវេលា ចូលរួម​រៀនសូត្រ ក្នុង​វគ្គ​បណ្តុះបណ្តាល រយៈពេល​កន្លងមក ទទួលបាន​លទ្ធផល​ជោគជ័យ ដូច​នាពេលនេះ​។​
​    ​
​ក្នុងឱកាស​នោះ​ផងដែរ លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ក៏បាន​និយាយថា រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ដែលជា​វិស័យ​ស្នូល​មួយ នៃ​កំណើន​សេដ្ឋ កិច្ច​ជាតិ​ដោយ​បន្ត​ជម្រុញ អភិវឌ្ឍ​ទេសចរណ៍​កម្ពុជា ជា​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ ប្រកបដោយ គុណភាព និង​ចីរភាព ដោយ​ប្រកាន់ខ្ជាប់​នូវ​ទស្សនៈ “​ការអភិវឌ្ឍ​បម្រើ​ឲ្យ​ការអភិរក្ស និង​ការអភិរក្ស បម្រើ​ឲ្យ​ការអភិវឌ្ឍ​” ដើម្បី​ចូលរួម​ទ្រទ្រង់ កំណើនសេដ្ឋកិច្ច លើកស្ទួយ​ជីវភាព របស់​ប្រជាជន និង​រួម ចំណែក​យ៉ាងសំខាន់ ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​បៃតង ដែលជា​និន្នាការ​រួម នៃ​ពិភពលោក​បច្ចុប្បន្ន​។​
​    ​
​លោក ឃឹម ប៊ុន​សុង បាន​បន្តទៀតថា ជាមួយនឹង​យុទ្ធសាស្ត្រ និង​ផែនការ របស់​រាជរដ្ឋាភិបាល​កម្ពុជា អាជ្ញាធរខេត្ត បាន​ខិតខំ​ប្រឹងប្រែង អភិវឌ្ឍន៍ លើ​គ្រប់​វិស័យ​ទេសចរណ៍ គឺជា​វិស័យ​ដែល មាន​សក្តានុពល​បំផុត សម្រាប់​ខេត្តសៀមរាប និង​ប្រទេស​កម្ពុជា​ទាំងមូល ដោយហេតុថា ខេត្ត​សៀម រាប គឺជា​ទឹកដី​នៃ​សម្បត្តិ​បេតិកភណ្ឌ វប្បធម៌​ពិភពលោក ដ៏​អស្ចារ្យ ដែលជា​ស្នាដៃឯក បន្សល់ទុក​ពី​បុព្វបុរស​ខ្មែរ​យើង និង​ជា​ទឹកដី​ពោរពេញ ទៅដោយ​រមណីយដ្ឋាន ទេសចរណ៍ វប្បធម៌ អរិយធម៌ និង ប្រវត្តិសាស្ត្រ​ធម្មជាតិ ដ៏​ច្រើន​សន្ធឹកសន្ធាប់ ដែល​ជម្រុញ​ឲ្យ តំបន់​សៀមរាប អង្គរ ក្លាយជា​ទិសដៅ ទេសចរណ៍​ដ៏​ទាក់ទាញ សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ គ្រប់​មជ្ឈដ្ឋាន ជុំវិញ​ពិភពលោក​៕V/S

ចែក​វិញ្ញាបនបត្រ ដល់​សិក្ខាកាម ជា​សមាជិកសមាគម អ្នកបើកបរ​ដឹកជញ្ជូន​ភ្ញៀវទេសចរ និង​សិក្ខាកាម​អ្នកបកប្រែ​ភាសា​កូរ៉េ​

ចែក​វិញ្ញាបនបត្រ ដល់​សិក្ខាកាម ជា​សមាជិកសមាគម អ្នកបើកបរ​ដឹកជញ្ជូន​ភ្ញៀវទេសចរ និង​សិក្ខាកាម​អ្នកបកប្រែ​ភាសា​កូរ៉េ​

ចែក​វិញ្ញាបនបត្រ ដល់​សិក្ខាកាម ជា​សមាជិកសមាគម អ្នកបើកបរ​ដឹកជញ្ជូន​ភ្ញៀវទេសចរ និង​សិក្ខាកាម​អ្នកបកប្រែ​ភាសា​កូរ៉េ​

ចែក​វិញ្ញាបនបត្រ ដល់​សិក្ខាកាម ជា​សមាជិកសមាគម អ្នកបើកបរ​ដឹកជញ្ជូន​ភ្ញៀវទេសចរ និង​សិក្ខាកាម​អ្នកបកប្រែ​ភាសា​កូរ៉េ​