​ឆេះ​ផ្ទះ​នៅ​កណ្តាល​ក្រុង​សៀមរាប ៣-៤​ខ្នង សម្លាប់​ស្ត្រី​ម្នាក់​

​សៀមរាប: ផ្ទះ​ប្រជាពលរដ្ឋ ប្រមាណ​៣-៤​ខ្នង ត្រូវបាន​អគ្គិភ័យ លេប​ត្របាក់​គ្មានសល់ កាលពី​វេលា​ម៉ោង​ជិត ១ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៥ នៅ​ជិត​វត្ត​លើ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប និង​បាន​ឆក់យក​ជីវិត​ស្ត្រី ជា​ម្ចាស់ផ្ទះ​ម្នាក់ថែម​ទៀតផង​។​

​ក្រោយពី​មាន​ករណីនេះកើតឡើង គេ​បានឃើញប្រជាពលរដ្ឋ និង​សមត្ថកិច្ច បាននាំគ្នា មកជួយ​អន្តរាគមន៍ និង​ទាញ​ទុយោ​ទឹក មកជួយ និង​បាញ់​គ្រប់គ្នា​ដែរ​ តែ​មិនអាច ​គ្រប់គ្រង ស្ថានភាព​នេះ​បានឡើយ ព្រោះ​អណ្តាតភ្លើង បាន​ឆាបឆេះ ពេញទំហឹង និង​ខ្លាំង​ឡើងៗ និង​ឃើញ​មាន​រថយន្ត ពន្លត់​អគ្គិភ័យ របស់​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត និង​ក្រុមហ៊ុន​ផ្សេងៗ ជាច្រើន​គ្រឿងបាន​ចេញមក​អន្តរាគមន៍បាញ់​ពន្លត់​ទាន់ពេលវេលា ទើប​មិន​បណ្តាលឲ្យ​មានការ​រាលដាល​ទៅផ្ទះ ដែល​នៅក្បែរនោះ​ទៀតឡើយ​។​

​ម្ចាស់ផ្ទះ​ឈ្មោះ អ៊ុំ យ៉ុ​នវ​ទ្ធី អាយុ​៤៨​ឆ្នាំ មុខរបរជា​យោធា និង​ប្រពន្ធ​ឈ្មោះ សំពោង វណ្ណៈ អាយុ​៣៨​ឆ្នាំ មុខរបរលក់ដូរ​។ អ្នកស្លាប់​ឈ្មោះ ផង់ គីម​ព្រម អាយុ​៤០​ឆ្នាំ ដែលមាន​ប្ដី​ឈ្មោះ ម៉ៅ មុខរបរជា​សន្តិសុខ​មន្ទីរពេទ្យ​កុមារ ។​

​ប៉ុន្តែ​មូលហេតុ ដែល​នាំ​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​នេះ នៅ​មិនទាន់​ដឹង​នៅឡើយ ហើយ​ទំហំ​នៃ​ការខាតបង់ទ្រព្យសម្បត្តិអស់​ប៉ុន្មាន​នោះដែរ ព្រោះ​ពេលនេះ​សមត្ថកិច្ច ពាក់ព័ន្ធ បាន​កំពុង​ស្រង់​ស្ថិតិ​៕V/S