​នគរបាល​ក្រុង ឃាត់ខ្លួន​មនុស្ស​២​នាក់ ដែល​ពាក់​ព​ន្ធ័​នឹង​ប្រើប្រាស់ អាវុធ​ខុសច្បាប់ និង​លួច​ម៉ូតូ​

​​សៀមរាប: យុវជន​២​នាក់ ត្រូវបាន​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​ចាប់ខ្លួន កាលពី​យប់​ថ្ងៃទី​៣០​ខែធ្នូ​ឆ្នាំ​២០១៥ នៅ​ផ្ទះជួល​មួយកន្លែង ស្ថិតនៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប ពីបទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​លួច​ម៉ូតូ ដោយមាន​ស្ថាន​ទម្ងន់ទោស​។​
​    ​
​លោក​អនុសេនីយ៍ឯក នួន ស​ក្កិ​ចំរើន​រិ​ទ្ធ អធិការរង​ក្រុង​សៀមរាប​ទទួលបន្ទុក​ព្រហ្ម ទណ្ឌ បាន​ឲ្យ​ដឹងថា បុរស​ទាំង​២​នាក់​នោះ ឈ្មោះ ផុង ប្រុស អាយុ​២៤​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​ថ្លុក​ក្រ​វ៉ាន់ ឃុំ​បុស្សខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម និង​ឈ្មោះ យាប សុ​ភ័​ក្រ អាយុ​៣២​ឆ្នាំ ស្នាក់នៅ​ភូមិ​១០​មករា ឃុំ​បុស្សខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម ដែល​ជន​ទី​២ បានមក​ស្នាក់នៅ​ខេត្តសៀមរាប ដោយ​បើកហាង​ម៉ាស្សា នៅ​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។​
​    ​
​លោក​បាន​អះអាងថា នៅពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នោះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង មាន​ម៉ូតូ​ម៉ាក DUKE មួយគ្រឿង ដែល​ជនដៃដល់​បាន​លួច​ពី​យុវជន​រងគ្រោះ​ម្នាក់ ឈ្មោះ ជន់ ម៉េង អាយុ​២៣​ឆ្នាំ កាលពី​ថ្ងៃទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០១៥ នៅមុខ​បន្ទប់​ជួល ក្រោយ​ហាង​សែនសប្បាយ​២ សង្កាត់​សាលា​កំរើក និង​កាំភ្លើងខ្លី​មួយ​ដើម​ធុន​កា​៥៤ និង​មាន​គ្រាប់​ចំនួន​៥​គ្រាប់​។​
​    
​លោក​អនុសេនីយ៍ឯក នួន ស​ក្ក័​ចំរើន​រិ​ទ្ធ បាន​បន្តថា ម៉ូតូ​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ​។ ដោយឡែក វត្ថុតាង​មាន​កាំភ្លើងខ្លី និង​ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​តុលាការ ដោយ​ចោទប្រកាន់​ពីបទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​លួច​ដោយមាន​ស្ថាន​ទម្ងន់ទោស​៕V/S

​នគរបាល​ក្រុង ឃាត់ខ្លួន​មនុស្ស​២​នាក់ ដែល​ពាក់​ព​ន្ធ័​នឹង​ប្រើប្រាស់ អាវុធ​ខុសច្បាប់ និង​លួច​ម៉ូតូ​

​នគរបាល​ក្រុង ឃាត់ខ្លួន​មនុស្ស​២​នាក់ ដែល​ពាក់​ព​ន្ធ័​នឹង​ប្រើប្រាស់ អាវុធ​ខុសច្បាប់ និង​លួច​ម៉ូតូ​

​នគរបាល​ក្រុង ឃាត់ខ្លួន​មនុស្ស​២​នាក់ ដែល​ពាក់​ព​ន្ធ័​នឹង​ប្រើប្រាស់ អាវុធ​ខុសច្បាប់ និង​លួច​ម៉ូតូ​

​នគរបាល​ក្រុង​ឃាត់ខ្លួន​មនុស្ស​២​នាក់ ដែល​ពាក់​ព​ន្ធ័​នឹង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​លួច​ម៉ូតូ​ដោយមាន​ស្ថាន​ទម្ងន់ទោស​