​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពីបទ​ហិង្សា​ដោយ​ចេតនា នៅ​ស្រុក​ខ្សាច់កណ្ដាល

​កណ្តាល:  នៅវេលា​ម៉ោង ៨​និង​៣០​នាទី យប់ ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៦ កម្លាំង​នគរបាល ស្រុក​ខ្សាច់កណ្តាល បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពីបទ​ហិង្សា​ដោយ​ចេតនា នៅ​ភូមិ​ព្រែក​តា​កូវ ឃុំ​ព្រែ​កតា​កូវ ស្រុក​ខ្សាច់កណ្ដាល ខេត្ដ​កណ្ដាល ។​

​ប៉ូលិស​មូលដ្ឋាន បានឱ្យដឹងថា ជនសង្ស័យ​ទាំង​២​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ទី​១-​ឈ្មោះ ជឺ​ន រ៉ុ​ម ភេទ​ប្រុស អាយុ​៦០​ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន​, ទី​២-​ឈ្មោះ រ៉ុ​ម វណ្ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន​។ ចំណែក​ជនរងគ្រោះ មាន​គ្នា​៣​នាក់ ទី​១-​ឈ្មោះ ស្រ៊ុន មករា ភេទ ប្រុស​អាយុ ៣៧​ឆ្នាំ មុខរបរ កសិករ​, ទី​២-​ឈ្មោះ ស្រ៊ុន ចិន្តា ភេទ​ស្រី អាយុ​៣៨ ឆ្នាំ មុខរបរ កសិករ និង​ទី​៣-​ឈ្មោះ​បូ​ណា គីម​ហ៊ី ភេទ​ប្រុស អាយុ ២០​ឆ្នាំ​។ ជនសង្ស័យ​ទាំង​២ និង​ជនរងគ្រោះ​ទាំង​៣​នាក់​នេះ រស់នៅ​ក្នុងភូមិ ឃុំ កើតហេតុ​ជាមួយគ្នា ។

​ប៉ូលិស បានឱ្យដឹង​ទៀតថា មុនពេល​កើតហេតុ ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ វេលា​ម៉ោង ២០:៣០​នាទី ឈ្មោះ បូ​ណា គីម​ហ៊ី បាន​ទូរស័ព្ទ​ទៅ​ឈ្មោះ រ៉ុ​ម វណ្ណា​រ៉ា ណាត់គ្នា​ពី​រឿង ទៅ​ជល់​មាន់ នៅ​ថ្ងៃស្អែក ពេលនោះ ក៏មាន​ទំនាស់​ពាក្យសំដី​គ្នា តាម​ទូរស័ព្ទ​។ ឯ​ឈ្មោះ រ៉ុ​ម វណ្ណា​រ៉ា និង​ឈ្មោះ រ៉ុ​ម វណ្ណា​រិ​ទ្ធ បាន​ទៅ​សួរនាំ​ឈ្មោះ បូ​ណា គីម​ហ៊ី ដល់​មុខផ្ទះ ក៏មាន​ទំនាស់​ពាក្យសំដី​គ្នា ចូល​វាយ​ប្រតាយប្រតប់ គ្នា​ទៅវិញទៅមក ។ ចំណែក​ឈ្មោះ រ៉ុ​ម វណ្ណា​រ៉ា មក​ប្រាប់​ឪពុក​ឈ្មោះ ជឺ​ន រ៉ុ​ម បន្ទាប់មក ឈ្មោះ ជឺ​ន រ៉ុ​ម បាន​ទៅដល់​កន្លែងកើតហេតុ ជាមួយ​ឈ្មោះ រ៉ុ​ម វណ្ណា​រ៉ា ពេលទៅដល់ ក៏មាន​ការប្រតាយប្រតប់​គ្នា​ម្តងទៀត ពេលនោះ​ឈ្មោះ​ជឺ​ន រ៉ុ​ម បាន​យក​ពិល​ឆក់ ទៅ​ឆក់​លើ​ជនរងគ្រោះ ទាំង​៣​នាក់ ខាងលើ បណ្តាល​ឲ្យ​រងគ្រោះ ។ ចំណែក​ឈ្មោះ​រ៉ុ​ម វណ្ណា​រិ​ទ្ធ បាន​ទៅ​ទាត់​ជនរងគ្រោះ ឈ្មោះ បូ​ណា គីម​ហ៊ី ថែមទៀត ។

​ក្រោយមក កម្លាំង​ប៉ុស្តិ៍ ក៍​ចុះ​អន្តរា​គន៍ ឃាត់ខ្លួន​ជនល្មើស ទាំង​២​នាក់ រួម​នឹង​វត្ថុតាង ពិល​ឆក់​ចំនួន​១ ដើម្បី​កសាង​សំណុំរឿង អនុវត្តតាម​នីតិវិធី ៕V/S

​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពីបទ​ហិង្សា​ដោយ​ចេតនា នៅ​ស្រុក​ខ្សាច់កណ្ដាល

​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពីបទ​ហិង្សា​ដោយ​ចេតនា នៅ​ស្រុក​ខ្សាច់កណ្ដាល

​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពីបទ​ហិង្សា​ដោយ​ចេតនា នៅ​ស្រុក​ខ្សាច់កណ្ដាល

​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពីបទ​ហិង្សា​ដោយ​ចេតនា នៅ​ស្រុក​ខ្សាច់កណ្ដាល