​យុវជន​ម្នាក់ ត្រូវគេ​កាប់​ជាច្រើន​កាំបិត បណ្តាល​ឲ្យ​រងរបួស​ធ្ងន់

មណ្ឌលគិរី: យុវជន​ម្នាក់ ដែល​គេ​ស្គាល់​ថា ជា​កម្មករ របស់ លោក អ៊ុន ឈាន​លឹម ប្រធាន​សហគមន៍ រ៉ែ​ចុង​ផ្លាស់ ត្រូវបាន​គេ​លប​កាប់ ប្រហារ​ជាច្រើន​កាំបិត​បណ្តាល​ ឲ្យ​រងរបួស​ធ្ងន់ ខណៈពេល​គាត់​ស្រវឹង បើក​ម៉ូតូ​ម្នាក់ឯង តាមផ្លូវ ដោយ​មិនដឹង​មូលហេតុ​។​

​ករណី​កាប់​ប្រហារ​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៣ ជិត​ភ្លឺ ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៦ នៅត្រង់ចំណុច​អូរ​ខ្ល ភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

​បើតាម លោក ឡេវ វិបុល នាយ​ប៉ុ​ស្គិ៍​រដ្ឋា​បាល​ចុង​ផ្លាស់ បាន​និយាយថា ជនរងគ្រោះ ផឹកស៊ី​ស្រវឹង បើក​ម៉ូតូ​តាមផ្លូវ ត្រូវបាន​ជនបង្ក កាប់​ជាច្រើន​កាំបិត​មិនដឹង​មូលហេតុ ហើយ​គេចខ្លួនបាត់​។​

​ប​ច្ច​ប្បន្ន សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ តាម​ចាប់ខ្លួន​ជនដៃដល់ ដើម្បី​យកមក​ចាត់ការ តាមផ្លូវ​ច្បាប់​។ លោក​បាន​បន្តថា ជនរងគ្រោះ ខាងលើ ឈ្មោះ ឈិន ឆៃ សុខ​នី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​កម្មករ​របស់ លោក អ៊ុន ឈាន​លឹម ប្រធាន​សហគមន៍​រ៉ែ​ចុង​ផ្លាស់​។ ក្រោយពី​កើតហេតុ​ភ្លាម ជនរងគ្រោះ ត្រូវបាន​បញ្ជូន ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក ខេត្ត​មណ្ឌល​គី​រី តែ​ដោយ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ក្រុមគ្រូពេទ្យ បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ក្រុងភ្នំពេញ​បន្ត​៕V​/S

​យុវជន​ម្នាក់ ត្រូវគេ​កាប់​ជាច្រើន​កាំបិត បណ្តាល​ឲ្យ​រងរបួស​ធ្ងន់