ស្លាប់​២ របួសធ្ងន់​ស្រាល ៦៨​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​១​មករា​

ភ្នំពេញ: មនុស្ស​២​នាក់​ស្លាប់ (​ប្រុស​) អ្នករងរបួស​ធ្ងន់ ១៩​នាក់ (​ស្រី​១១​នាក់​) និង​រងរបួស​ស្រាល ៤៩​នាក់ (​ស្រី​២៩​នាក់​) ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦  នៅ​ទូទាំងប្រទេស កើតឡើង ចំនួន ៦​លើក ក្នុងនោះ​យប់ ៣​លើក​។ នេះ​បើ​យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​។​

​តាម​របាយការណ៍ ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា ក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ ទាំង​៦​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត យានយន្ត​សរុប ចំនួន​១១​គ្រឿង រួមមាន ម៉ូតូ​ចំនួន ៦​គ្រឿង រថយន្ត​ធុន​តូច ៣​គ្រឿង រថយន្ត​ធុន​ធំ​១​គ្រឿង និង​យាន​ផ្សេងៗ​១​គ្រឿង​។​

​តាម​របាយការណ៍​ដដែល បាន​បន្តថា មូល​ហេតុដែល​បណ្ដាល ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ២​លើក បត់​គ្រោះថ្នាក់ ២​លើក មិន​ប្រកាន់​ស្តាំ ១​លើក និង​មិន​គោរព​សិទ្ធិ ១​លើក ក្នុងនោះ អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៧​នាក់ (​យប់ ៦​នាក់​)​។​

​ក្នុង​គ្រោះថ្នាក់ ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ ខេត្ត​ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន មាន​៖ ខេត្តកណ្តាល ១​លើក ស្លាប់ ១​នាក់ របួស ១​នាក់  ខេត្តសៀមរាប ១​លើក ស្លាប់ ១​នាក់ ខេត្តស្វាយរៀង ១​លើក របួស ៥៧​នាក់ (​ស្រី ៣៦​នាក់​) និង​ខេត្តកំពត ២​លើក របួស ៩​នាក់ (​ស្រី ២​នាក់​)៕V​/S