តើអ្នកមានខ្សែបន្ទាត់នៅលើកដៃប៉ុន្មាន? ហើយវាមានអត្ថន័យដូចម្ដេច?

ខ្សែបន្ទាត់នៅលើកដៃរបស់អ្នក ជាទូទៅ​ត្រូវបាន​គេសម្មត់ថាជាខ្សែ​ជីវិត។ ខ្សែបន្ទាត់ទាំងនេះត្រូវ​បានគេជឿ​ថា អាចបញ្ជាក់​​អំពីសុខភាព, ទ្រព្យសម្បត្តិ និងភាពរុងរឿង​របស់មនុស្សម្នាក់ៗ។ លើលពី​នេះ​ទៅទៀត ចំនួន​ខ្សែបន្ទាត់​កដៃ​អាច​បង្ហាញ​ពីកម្រិតនៃអាយុជីវិត​របស់​អ្នក នេះបើយោង​តាមចំណេះ​ដឹង​ទស្សនវិជ្ជា (បរមតវិជ្ជា)។
ខ្សែបន្ទាត់​កដៃទីមួយ គឺត្រូវ​បានគេសម្គាល់​យ៉ាងច្បាស់​តំណាង​ឲ្យអាយុចាប់ពី ២៣-២៨ ឆ្នាំ​នៃជីវិត ហើយខ្សែ​បន្ទាត់ក​ដៃទីពីរ គឺបង្ហាញ​ពីអាយុចាប់ពី ៤៦-៥៦ ឆ្នាំនៃជីវិត។ ខ្សែ​បន្ទាត់​កដៃទីបី គឺបង្ហាញ​ពីអាយុចាប់ពី ៦៩-៨៤ ឆ្នាំនៃ​ជីវិត ហើយ​ខ្សែបន្ទាត់ទីបួន គឺបង្ហាញ​ពីអាយុច្រើន​ជាង ៨៤ ឆ្នាំ​នៃជីវិត។
 
តើអ្នកមានខ្សែបន្ទាត់នៅលើកដៃប៉ុន្មាន? ហើយវាមានអត្ថន័យដូចម្ដេច?
ជាទូទៅមនុស្សតិចតួច​ណាស់​ដែល​មានខ្សែកដៃ​ទីបួន។ ជាធម្មតា មនុស្សភាគច្រើន​មានខ្សែបន្ទាត់​កដៃត្រឹមតែ​ខ្សែទីពី ឬទីបី​តែប៉ុណ្ណោះ។ តោះឥឡូវ យើង​ចាប់​រាប់ខ្សែ​បន្ទាត់​កដៃរបស់ទាំងអស់គ្នា។
ខាងក្រោម​នេះជាអត្ថន័យ៖
ខ្សែបន្ទាត់កដៃទី១ គឺជាខ្សែមួយ​ដែលសំខាន់​បំផុត។ ប្រសិនបើខ្សែ​បន្ទាត់របស់អ្នក​មានភាព​ច្បាស់ល្អ គឺជា​ការបញ្ជាក់​ពីអត្ថន័យដ៏ល្អប្រសើរ​អំពីសុខភាព និង​កម្លាំង​រាងកាយ។ ម្យ៉ាង​វិញ​ទៀត ប្រសិនបើ​ខ្សែបន្ទាត់​របស់អ្នក​មានភាព​មិនច្បាស់​វិញ មានន័យថា អ្នកគឺជាមនុស្សម្នាក់​ដែលមានភាព​សេរីនិយម និងមិន​ចេះប្រុងប្រយ័ត្ន, មាន​ភាពធ្វេសប្រហែស​ច្រើន។
លើសពីនេះទៅ​ទៀត ខ្សែបន្ទាត់ទីមួយ​នេះ ក៏អាច​បង្ហាញពី​ភាពមិនជាក់លាក់​នៃបញ្ហាសុខភាព​របស់អ្នក​ផងដែរ។
ចំពោះស្រ្តី៖ ប្រសិនបើ​ខ្សែបន្ទាត់កដៃ​ខាងលើកោង​ចូលក្នុង ឬប្រសិន​បើវាដាច់ៗ វាអាច​បង្ហាញ​ពីបញ្ហារោគស្រ្តីមួយចំនួន​ដូចជាការ​មានកូន ឬពេលសម្រាលកូន និង​ការ​មករដូវ​មិន​ទៀង​ទាត់។ 
ចំពោះបុរស៖ ប្រសិន​បើខ្សែបន្ទាត់កដៃខាង​លើកោងចូល​ក្នុង ឬប្រសិន​បើវាដាច់ៗ វាអាច​បង្ហាញពីបញ្ហា​ជាមួយនឹង​ក្រពេញប្រូស្តាត, ទឹកនោម និងជាមួយ​ប្រព័ន្ធបន្តពូជ។
ខ្សែបន្ទាត់ក​ដៃទី ២ តំណាង​ឲ្យទ្រព្យសម្បត្តិ, សុភមង្គល និងភាពរីកចម្រើន​នៅក្នុង​ជីវិតរបស់អ្នក។ ខ្សែបន្ទាត់​កដៃនេះ គឺត្រង់នៅ​​ក្នុងបន្ទាត់​តែមួយ និងដោយ​គ្មានចន្លោះប្រហោង ឬតំណសង្វាក់​ណាមួយ (ជាប់​មិនដាច់)។ 
ខ្សែបន្ទាត់ក​ដៃទី ៣ តំណាងឲ្យឈ្មោះ និងកិត្តិនាមនៃជីវិត​របស់មនុស្ស​ម្នាក់។ បើខ្សែបន្ទាត់កដៃនេះ គឺត្រង់នៅ​ក្នុងបន្ទាត់​តែមួយ និងដោយគ្មានចន្លោះប្រហោង ឬតំណសង្វាក់ណាមួយ នេះមានន័យថា មនុស្សម្នាក់​នេះមាន​ឥទ្ធិពល​ខ្លាំងណាស់។
ខ្សែ​បន្ទាត់កដៃទី ៤ គឺជាខ្សែបន្ទាត់​ដែលត្រូវបានចាត់ទុកជា​ខ្សែស្របគ្នា​ទៅនឹងខ្សែទី៣នេះ ហើយ​ក៏ជាខ្សែដែល​ជួយពង្រឹង​ឥទ្ធិពល​ដល់ខ្សែ​ទី៣ផងដែរ៕
ដោយ៖ Brugn
ប្រភព៖ justnaturallife

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • តើអ្នកមានខ្សែបន្ទាត់នៅលើកដៃប៉ុន្មាន? ហើយវាមានអត្ថន័យដូចម្ដេច?