មន្ដ្រី​ជំនាញ​មិន​បង្ក្រាប​ឈ្មួញ​នាំ​ឈើ​ប្រណី​តទៅ​លក់​ឲ្យ​ជនជាតិ​ទ្បា​វ​តាម​ច្រកទ្វារ​កំពង់​ស្រ​ទ្បៅ​

ប្រភពព័ត៌មាន​ពី​ខេត្តព្រះវិហារ​បាន​រាយការណ៍​មក​ថា សមត្ថកិច្ច​ខិលខូច​មួយចំនួន និង​ឈ្មួញ​ឈើ​នៅ​ខេត្តព្រះវិហារ បាននិងកំពុង​សម្រុក​ដឹកឈើ​ប្រណីត បេង ធ្នង់ នាងនួន ចេញពី​ស្រុក​ជាំ​ក្សាន្ត ទាំងយប់​ទាំង​ថ្ងៃ​ឆ្ពោះទៅកាន់​ព្រំដែន​ទ្បា​វ តាមផ្លូវ​ជាតិ​លេខ​៩ អស់​រយៈពេល​ជិត​៣​ខែ​មកហើយ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ខណៈ​សមត្ថកិច្ច​ខ្មែរ​មិន​បង្ក្រាប​បទល្មើស​នោះ ឈ្មួញ​ទ្បា​វ នៅ​ស្រុក​មឿង​ខូង ខេត្ត​ចំប៉ា​សាក់ ជាប់​ស្រុក​ឆែប ខេត្តព្រះវិហារ ដែលមាន​ព្រំដែន​ទឹកជា​ប់​គ្នា ត្រង់​ច្រកទ្វារ​ទន្លេ​ល្ពៅ​កំពង់​ស្រ​ទ្បៅ កំពុង​ចាំ​ប្រមូល​ទិញ​ឈើ​ប្រណីត បេង ធ្នង់​នាងនួន ជា​បន្តបន្ទាប់ ហើយ​ឈើ​ប្រណីត​ទាំងនោះ មាន​ប្រភព​ចេញពី​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ​។​

ចំពោះមុខ​បញ្ហា​នេះ លោក ជ័យ រ៉េត នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត​បាន​ថ្លែង​ការពារ​ខ្លួន​ថា លោក​មិន​បានដឹង​ពី​ករណី​ដែល​ឈ្មួញ​ដឹកឈើ​ប្រណីត​កាត់​តាម​ដែន​សមត្ថកិច្ច​របស់លោក​ឆ្ពោះទៅកាន់​ស្រុក​ឆែប ដើម្បី​លក់​ឲ្យ​ឈ្មួញ​ទ្បា​វ​ជាប់​ព្រំដែន​នោះទេ​។ តែ​ប្រជាពលរដ្ឋ​ស្រុក​ឆែប បាន​បង្ហើប​ថា រថយន្ត​ល្មើស​ដឹកឈើ​ប្រណីត​បាន​ដឹកឈើ​ឆ្លងកាត់​ពីមុខ​សង្កាត់រដ្ឋបាល​ព្រៃឈើ​កន្ទួត និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​រាប់រយ​ជើង​ទៅហើយ ប៉ុន្តែ​មិនដែល​ឃើញ​លោក ជ័យ រ៉េត និង​លោក គឹម ជេ​ត​ថា​វី ដែលជា​មន្ត្រី​ជំនាញ​ចាប់​បង្ក្រាប​ទប់ស្កាត់​បទ​ល្មើស​បាន​ម្តងណា​ទ្បើ​យ​។​

ប្រជាពលរដ្ឋ​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​ឈ្មោះ ដា​ណេ អតីត​ឈ្មួញ​ឈើ​ម្នា​ក់នៅ​ខេត្តព្រះវិហារ ដែល​បាន​ជាប់ឃុំ ក្នុង​ពន្ធនាគារ​នៅ​ខេត្តកំពង់ធំ​កន្លងមក​មាន​សេរីភាព​ឡើងវិញ ហើយ​គាត់​នៅតែ​ប្រកបមុខរបរ​ដឹកឈើ​ដដែល​។ ទន្ទឹមនឹងនេះ​ឈ្មួញ​ឈើ​ដុះ​ស្លែ​ម្នាក់ទៀត​ឈ្មោះ គិត រស់នៅ​ទីរួមស្រុក​គូលែន ដឹកឈើ​ប្រណីត​ឈើ​លេខ​១ និង​សន្លឹក​ទ្វារ​កែច្នៃ​ចេញពី​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ​យកទៅលក់​នៅ​ខេត្តសៀមរាប ក៏​សមត្ថកិច្ច​មិន​បង្ក្រាប​ផងដែរ ដែល​បញ្ហា​នេះ​ត្រូវគេ​សង្ស័យថា​ក្រុម​ឈ្មួញ​ឈើ​បាន​ត្រូវរ៉ូវ​ជាមួយ​សមត្ថកិច្ច​ជំនាញ​រួចទៅហើយ​។​

សកម្មជន​ព្រៃឈើ​នៅ​ខេត្តព្រះវិហារ បាន​បញ្ជាក់ដែរថា​ក្រៅពី​ឈើ​ប្រណីត បេង ធ្នង់ នាង នួន ដែល​ត្រូវ​ឈ្មួញ​សម្រុក​ដឹក​យកទៅលក់​ឲ្យ​ឈ្មួញ​ទ្បា​វ ក៏មាន​ឈ្មួញ​ដុះ​ស្លែ​នៅ​ខេត្តព្រះវិហារ និង​មកពី​ខេត្តកំពង់ធំ សម្រុក​ដឹកឈើ​គ្រញូង​ចេញពី​ខេត្តព្រះវិហារ​ឆ្ពោះទៅកាន់​ខេត្តកំពង់ធំ និង​ខេត្តស្ទឹងត្រែង ជា​រៀងរាល់​យប់​ថែមទៀត ហើយ​ឈើ​ទាំងនោះ​ត្រូវគេ​លក់​ឲ្យ​ក្រុម​ឈ្មួញ​យួន​កំពុង​រង់ចាំ​ទិញ​នៅ​ខេត្ត​ត្បូងឃ្មុំ​៕

12208489_990028491056889_5358589653836321395_n