កងទ័ព​មួក​ខៀវ​កម្ពុជា​ចំនួន​184 នាក់ បញ្ជូន​ទៅកាន់​ប្រទេស​លី​បង់​

​នៅ​ព្រឹក​ថ្ងៃទី​2 ខែ មករា ឆ្នាំ​2016 នេះ កម្ពុជា​បាន​បញ្ជូន​កងកម្លាំងរ​ក្សា​សន្តិភាព​ចំនូ​ន 184 នាក់​ទៅកាន់​ប្រទេស លី​បង់​ដើម្បី​បំពេញ​បេសកម្ម​មនុស្សធម៌ និង រក្សា​សន្តិភាព​។ នេះ​ជា​ឆ្នាំ​ទី​10 ហើយ ដែល​កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​ទៅ​បំពេញ បេសកម្ម​ផ្នែក មនុស្សធម៌ ​និង ​រក្សា​សន្តិភាពនៅតាម​បណ្តា​ប្រទេស ដែល​ញាំញី​ដោយ​សង្គ្រាម និង បណ្តា​ប្រទេស ដែល​ទើបតែ​បញ្ចប់សង្គ្រាម ដូចជា​ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង ឆាត ស៊ី​រី លី​បង់ អា​ហ្រិ​ក​កណ្តាល ជាដើម​។

កងទ័ព​មួក​ខៀវ​កម្ពុជា​ចំនួន​184 នាក់ បញ្ជូន​ទៅកាន់​ប្រទេស​លី​បង់​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង កងកម្លាំង រក្សា​សន្តិភាព បោសសំអាត​មីន និង​ កាកសំណល់​សង្គ្រាម មានប្រសាសន៍ថា នៅ​ឆ្នាំ​2016 នេះជា​ឆ្នាំ​ទី​10 ហើយ ដែល​ប្រទេស​កម្ពុជា បាន​បញ្ជូន​កងកម្លាំង​ទៅ​បំពេញ​បេសកម្ម​ផ្នែក មនុស្សធម៌​និង​រក្សា​សន្តិភាព នៅតាម​បណ្តា​ប្រទេស ដែល​ជួប​សង្គ្រាម​ឬ​បណ្តា​ប្រទេស ដែល​ទើបតែ​បញ្ចប់សង្គ្រាម​។

កងទ័ព​មួក​ខៀវ​កម្ពុជា​ចំនួន​184 នាក់ បញ្ជូន​ទៅកាន់​ប្រទេស​លី​បង់​

​ប្រទេស​កម្ពុជា​បានសម្រេច​ចិត្ត​បញ្ជូន កងកម្លាំង​ពាក់មួក​ខៀវ​ទៅ​ចូលរួម​ប្រតិបត្តិការ រក្សា​សន្តិភាព​ជាមួយ​អង្គការ​សហប្រជាជាតិ នៅតាម​បណ្តា​ប្រទេស នៅលើ​ពិភពលោក ឡើងវិញ ចាន់ ពី​ឆ្នាំ 2006 មក​៕ ហេង ចំណូល​

កងទ័ព​មួក​ខៀវ​កម្ពុជា​ចំនួន​184 នាក់ បញ្ជូន​ទៅកាន់​ប្រទេស​លី​បង់​