ទាហាន​តា​លី​បាន់ បំផ្ទុះ​គ្រាប់បែក​នៅក្នុង​ភោជនីយដ្ឋាន​បារាំង (មាន​វី​ដេ​អូ)

​ក្នុង​ទីក្រុង​កា​ប៊ូល​ក្រុម​ទាហាន​តា​លី​បាន់ បានដាក់​បំផ្ទុះ​គ្រាប់បែក​សារជាថ្មី​មួយ​នៅក្នុង ភោជនីយដ្ឋាន​បារាំង​ដ៏​ពេញនិយម​មួយកន្លែង​នៅក្នុង​ទីក្រុង​កា​ប៊ូល ដោយ​សម្លាប់​មនុស្ស​ចំនួន ២​នាក់ នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សាកល ។

​មនុស្ស​ចំនួន ១៥​នាក់​ផ្សេងទៀត​ត្រូវបាន​រងរបួស​ក្នុងការ​វាយប្រហារ​នេះ ដោយបាន​ធ្វើអោយ មាន​សំលេង​ផ្ទុះ​យ៉ាងខ្លាំង​និង​បង្ករ​អោយមាន​ភ្លើង​ឆេះ​ដល់​អាគារ​មួយកន្លែង​។

ទាហាន​តា​លី​បាន់ បំផ្ទុះ​គ្រាប់បែក​នៅក្នុង​ភោជនីយដ្ឋាន​បារាំង (មាន​វី​ដេ​អូ)

​មន្ទីរពេទ្យ​ក្នុង​ក្រុង​កា​ប៊ូល​បានប្រកាសថា​ភ្លើង​ឆេះ​ក្នុង​អាគារ​នោះបាន​សំលាប់​ក្មេងប្រុស​អាយុ ១២​ឆ្នាំ​ម្នាក់​។​ការវាយប្រហារ​នេះ​កើតមានឡើង​នៅក្រោយពេល​មួយថ្ងៃ​ដែល​អគ្គមេបញ្ជាការ​ទ័ព​ដ៏​មានអំណាច គឺ​លោក​Raheel Sharif ក្នុងប្រទេស Pakistan បាន​ទៅ​ទស្ស​នះ​កិច្ច ទីក្រុង​កា​ប៊ូល ហើយ គ្រោង​នឹងធ្វើ​ជំនួប​ចរចារ​សន្តិភាព ជាមួយ​ក្រុម​បះបោ តា​លី​បាន់ នៅ​ថ្ងៃទី ១១ មករា​ខាងមុខនេះ​។​អ្នកនាំពាក្យ​មួយរូប​គឺ​លោក Zabihullah Mujahid បាន​និយាយ​តាម បណ្តាញ​សង្គម Twitter ថា ក្នុងនោះ​មាន​ជនបរទេស​មួយចំនួន​ត្រូវបាន​រងរបួស​ក្នុង ការវាយប្រហារ​នេះ​ផងដែរ​។

​គួរ​បញ្ជាក់ថា កងកម្លាំង​ទាហាន អាហ្គានីស្ថាន កំពុងធ្វើការ​វាយប្រហា​រ​ក្រុម​ប៉ះ​បោ តា​លី​បាន់ ដែល​បាន​កាន់កាប់​តំបន់​ដាំ​អាភៀន​មួយ​ដ៏​ធំ​នៃ​តំបន់ Sangin នៅ​ភាគខាងត្បូង​នៃ​ខេត្ត Helmand​។ Sophal