ស៊ុត​ដាយ​ណូ​ស័​រ ២២០ លាន​ឆ្នាំ ញាស់​នៅក្នុង​សារមន្ទីរ​ប្រទេស​អង់គ្លេស​

​ភាពមិនប្រក្រតី​នៃ​ដំណើរការ​របស់ ​ម៉ាស៊ីនកំដៅ​នៅ ​សារមន្ទីរ​ប្រវត្តិសាស្ដ្រ​មួយកន្លែង ដែល​ស្ថិតនៅ តំបន់ South Kensington នៃ​ទីក្រុង​ឡុង របស់​ប្រទេស​អង់គ្លេស បានធ្វើ​ឲ្យ​កើតមាន​នូវ​រឿង​ដែល មិនគួរ​ឲ្យ​ជឿ​មួយ ដោយសារតែ​ស៊ុត​របស់​ប្រភេទ​ដាយ​ណូ​ស័​រ​ពូជ Stegosaurus ដែលមាន​កាល បរិច្ឆេទ​តាំងពី​សម័យ​ដាយ​ណូ​ស័​រ​នោះ បាន​ញាស់ និង​ផ្ដល់​កណើត​ដល់​កូន​ដាយ​ណូ​ស័​រ​ទីមួយ ឲ្យ​បានឃើញ​នូវ​ពន្លឺព្រះអាទិត្យ បន្ទាប់ពី​វា​ស្ថិតនៅក្នុង​ស៊ុត​នេះ អស់​រយៈពេល​ច្រើនជាង ២២០ លាន​ឆ្នាំ​មកហើយ​នោះ ។​

​ស៊ុត​មួយ​ដែល​ត្រូវបាន​គេ​ជឿថា ក្លាយទៅជា​ថ្ម​ទៅហើយនោះ ត្រូវបាន​គេ​រក្សាទុក​នៅក្នុង​បន្ទប់​មួយ ដែល​ស្ថិតនៅ​ផ្នែក​ខាងស្ដាំ​នៃ​បន្ទប់​កំដៅ ។ នៅពេលដែល​ប្រព័ន្ធ​នោះ ចាប់​ផ្ដើមឡើង​កម្ដៅ​កាលពី ប៉ុន្មាន​សប្ដាហ៍​មុន​នោះ វា​ហាក់ដូចជា​ធ្វើ​ឲ្យ​ស៊ុត​មានជីវិត​ឡើងវិញ ដូច​ទៅនឹង​ដំណើរការ​នៃ​ការ ក្រាប​ពង ហើយ​ធ្វើ​ឲ្យ​ស៊ុត​នោះ​ញាស់​បាន ។​

ស៊ុត​ដាយ​ណូ​ស័​រ ២២០ លាន​ឆ្នាំ ញាស់​នៅក្នុង​សារមន្ទីរ​ប្រទេស​អង់គ្លេស​

​លោក Martin Bale បា​សាណិ​វិទូ ( អ្នកសិក្សា​អំពី​ផូស៊ីល ) ប្រចាំ​សារមន្ទីរ​ខាងលើ​បាន​ឲ្យ​ដឹងថា «​នេះ​ជា​ឱកាស​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​អ្នកវិទ្យាសាស្ដ្រ​» ។ អ្នកជំនាញ​បាន​ពន្យល់ ក្នុងន័យ​ដែល អាច​នឹង​ទៅរួច​មួយ​ថា «​ពូជ​ដាយ​ណូ​ស័​រ Gasosaurus ជា​ប្រភេទ​ដាយ​ណូ​ស័​រដែ​ល​ស៊ីសាច់​ជា អាហារ ហើយ​មាន​ដើមកំណើត​មកពី​ប្រទេស​ចិន ។ វា​នៅតែ​ជា​អាថ៌កំបាំង ពី​ព្រោះតែ​គ្រប់យ៉ាង ដែល​យើង​សិក្សា​វា​មាន​ចំនួន​តិចតួច តែ​ឥលូវ​នេះ​យើង​មាន​ដាយ​ណូ​ស័​រ​មួយ​ដែលមាន​ជីវិត​! ខ្ញុំ​មាន អារម្មណ៍​ថា ខ្ញុំ​កំពុងតែ​ស្ថិតនៅ​ខ្សែភាពយន្ត Jurassic Park» ។​

​គំរូ​នៃ​សំណាក​នេះ ត្រូវបាន​ប​ញ្ចូ​ន ទៅកាន់​ក្រសួងការពារជាតិ​រួចរាល់​ហើយ ដោយសារតែ​កន្លែង នោះ សំណាក​នឹង​ត្រូវបាន​សិក្សា​នៅក្នុង​បរិស្ថាន​មួយ​ដែលមាន​សុវត្ថិភាព ។ ការពិត​មួយចំនួន​ក៏ត្រូវ បានបង្ហាញ​ជា​សាធារណៈ​ផងដែរ ដោយ​រួមមាន​ទាំង​ទំហំ និង​ទម្ងន់​ជាដើម ដោយ​ទំហំ​កម្ពស់ មាន​ប្រវែង ៤១ សង់ទីម៉ែត្រ និង​ទម្ងន់ ១១ គីឡូក្រាម ៕ ខេមរា​

ស៊ុត​ដាយ​ណូ​ស័​រ ២២០ លាន​ឆ្នាំ ញាស់​នៅក្នុង​សារមន្ទីរ​ប្រទេស​អង់គ្លេស​